Trump ៖ លួចបន្លំសន្លឹកឆ្នោតដ៏ធំនៅក្នុងរដ្ឋ Pennsylvania

បរទេស៖ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក Donald Trump បានចោទប្រកាន់ថា មានការនិយាយអំពី «ការបោកប្រាស់ដ៏ធំ» នៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania ហើយអះអាងទៀតថា «ការអនុវត្តច្បាប់ កំពុងដំណើរការ«។

វាមិនច្បាស់ថាលោក Trump សំដៅទៅលើអ្វីទេ ហើយលោកមិនបានបង្ហាញភស្តុតាង ឬ បរិបទផ្សេងទៀតទេ។ ក្រុមយុទ្ធនាការ Trump មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ប៉ុន្តែ មិនមានអ្វីភ្ញាក់ផ្អើលទេ បើលោក Trump ចោទប្រកាន់ថា បានក្លែងបន្លំ សូម្បី តែមុនការរាប់សន្លឹកឆ្នោតចុងក្រោយ ក៏ដោយ។ កាលពីព្រឹកថ្ងៃអង្គារ លោកបាននិយាយថា លោកនឹងទទួលយក «ប្រសិនបើ វាជាការបោះឆ្នោតដោយយុត្តិធម៌» ប៉ុន្តែ ឥឡូវនេះ លោកហាក់ដូចជា បង្ហាញពីការគ្មានជំនឿថា ជាការបោះឆ្នោតនោះទេ។

មេធាវី នៅក្រុង Philadelphia លោក Larry Krasner បាននិយាយ តាមរយៈអ្នកនាំពាក្យម្នាក់ថា មិនមានមូលដ្ឋានជាក់ស្តែងណាមួយ នៅក្នុងការអនុវត្តច្បាប់ ដើម្បីគាំទ្រការចោទប្រកាន់នេះទេ។ ប្រភពបន្តថា ប្រសិនបើ លោក Donald Trump មានអង្គហេតុណាមួយ ដើម្បីគាំទ្រការចោទប្រកាន់នេះ យើងនឹងចាត់ការ»។

គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកកំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី របស់ខ្លួន ដោយបេក្ខជនត្រូវប្រជែងយកចំនួនអសនៈតាមរដ្ឋរាប់សិប ទូទំាំងសហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រធានាធិបតីបាន។

លោកស្រី Harris កំពុងស្វែងរកការក្លាយជាប្រធានាធិបតីអាមេរិក ជាស្ត្រីដំបូងគេ ខណៈដែល Trump កំពុងស្វែងរកការវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីចាកចេញពីការិយាល័យ Oval រយៈពេល ៤ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner