សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជំនួបពិភាក្សានេះ នាឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ ក្រៅពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun និងលោក Sung Zhongdi ប្រធានក្រុមហ៊ុន ZhongJiao Tongli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា។ បន្ទាប់មកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិនផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត