លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ចូលរួមបើកវេទិកាសាធារណៈប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសង្កាត់ អូឬស្សីទី២ ខណ្ឌ៧មករា

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ចូលរួមបើកវេទិកាសាធារណៈប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសង្កាត់ អូឬស្សីទី២ ខណ្ឌ៧មករា

(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រព្រឹតទៅនៅ បឋមសិក្សាបាក់ទូក ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ លោក ប៉ែន ធឿន ប្រធានការិ-សាធារណការខណ្ឌ លោក ឈាង ប៊ុនឈា អនុប្រធានការិ-សង្គមកិច្ចខណ្ឌ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ១០៩ នាក់ ស្រី ៧៩ នាក់ នារសៀលថ្ងៃពុធ ៦កើត ខែ កក្តឹក ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

អង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានទទួលយកសំណួរ សំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬតាមនីតិវិធីជាក់ស្តែង ។

តាមរយៈវេទិកានេះ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អូរឬស្សីទី២ ក្នុងខណ្ឌ៧មករា ដែលបានចូលរួម ១០៩ នាក់ បាន លើកឡើងនូវ សំណួរ សំណើ និងសំណូមពរ ដោយផ្ទាល់មាត់ មានចំនួន ០០ នាក់ ស្មើនិង ០០ សំនួរ និង ដោយលាយល័ក្ខអក្សរ មានចំនួន ០៥នាក់ ស្មើនិង ០៥ សំនួរ ដើម្បីស្នើសុំឲ្យ រដ្ឋបាលសង្កាត់ រដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner