លោកស្រី Harris អបអរ Trump និងសន្យាប្រគល់អំណាចដោយសន្តិវិធី

បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងទើបចាញ់ការបោះឆ្នោត បេក្ខជនតំណាង គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានអបអរសាទរ ដល់លោក Trupm ហើយ បានសន្យាថា នឹងផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យលោក Donald Trump កាលពីថ្ងៃពុធ។

លោកស្រី Kamala Harris និយាយថា «យើងត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ។ ថ្ងៃនេះ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោត Trump ហើយបានអបអរសាទរលោក ចំពោះជ័យជំនះរបស់លោក» ។ លោកស្រីបន្តថា «ខ្ញុំក៏បានប្រាប់គាត់ថា យើងនឹងជួយគាត់ និងក្រុមរបស់គាត់ជាមួយនឹងការផ្លាស់ប្តូរនេះ ហើយថាយើងនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធី»។

លោកស្រី Harris បាននិយាយថា «ការផ្តល់កិត្តិយសដល់លទ្ធផលបោះឆ្នោតគឺជាអ្វី ដែលយើងត្រូវបែងចែកលទ្ធិប្រជាធិបតេយ្យ ពីរបបរាជានិយម ឬ របបផ្តាច់ការ។ អ្នកណាក៏ដោយដែលស្វែងរកការជឿទុកចិត្តពីសាធារណជនត្រូវតែគោរពលទ្ធផលនេះ»។

នៅចំពោះមុខហ្វូងអ្នកគាំទ្រ លោកស្រី Kamala Harris បានជំរុញឱ្យអ្នកគាំទ្របន្តតស៊ូមតិ ទោះបីជាចាញ់ឆ្នោតលោក Trump ដាច់ដ៏ដោយ។

លោកត្រាំទទួលបានអង្គបោះឆ្នោតតំណាង ចំនួន២៩១ ខណៈដែលលោកស្រី Harris ទទួលបាន ២២៣អង្គបោះឆ្នោត ដោយគេដឹងថា ត្រឹម២៧០ គឺទទួលជ័យជំនះហើយ នេះបើតាមទីភ្នាក់ងារសារព័ត៌អាមេរិកធំៗ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner