អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួនជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅខេត្តកំពត

កំពត៖នៅសាលាខេត្តកំពត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ​ប្រព័ន្ធ​តុលាការ (អ.ដ.ក.)កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្តកំពតក្រោមអធិបតី ភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ​ក្រសួង​យុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក.តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក.។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការ​ថ្នាក់ជាតិមួយធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែម លើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនិងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ បើតាមការបញ្ជាក់បន្ថែម ដោយឯកឧត្តមបណ្ឌិត ជិន ម៉ាលីន គឺអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ក្នុងគោល បំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិត​ជិតប្រជាពលរដ្ឋនៅមូលដ្ឋាន,សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាលសន្តិភាព​​និយម និងភាព​សុខដុមរមនាក្នុងសង្គមជាតិនិងជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ។

បញ្ជាក់កាន់តែច្បាស់ថែមទៀតពីបេសកកម្មរបស់អាជ្ញាធរជាតិនេះ ឯកឧត្តម ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា អាជ្ញាធរជាតិថ្មីនេះ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់​អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានាសំដៅលើក កម្ពស់​សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជា​ពល​រដ្ឋនៅមូលដ្ឋានដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រៅប្រព័ន្ធតុលាការ។

សូមបញ្ជាក់ថា ខេត្តកំពត គឺជាខេត្តទី៨ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់​ស្ពឺ, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង ដែល អ.ដ.ក. បានរៀបចំ​សិក្ខាសាលាផ្សព្វផ្សាយនិងបានរៀបចំឱ្យ មានវគ្គបណ្តុះ​បណ្តាល​ពង្រឹងសមត្ថភាព ។នៅពេលខាងមុខ អ.ដ.ក. នឹងបន្តអនុវត្ត “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” របស់ខ្លួនឱ្យ​បានដល់គ្រប់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner