ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោត ជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មី

ភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក។

ស្រាបៀរ ABC ជាផលិតផលដែលត្រូវបានគេទទួលស្គាល់ជាយូរមកហើយថាជាជម្រើសល្អបំផុតដែលជាចំណូលចិត្តរបស់ ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្តកេរ្តិ៍ដំណែលនៃភាពល្អឥតខ្ចោះរបស់ម៉ាករបស់ខ្លួនជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃកេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី។

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំហើយ ដែលស្រាបៀរ ABC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកេរ្តិ៍ដំណែលមួយនេះ។ ជាមួយនឹងស្រាបៀរ ABC Smooth យើងមិនគ្រាន់តែបង្ហាញភាពច្នៃប្រឌិតទៅដល់អ្នកគាំទ្រស្រាបៀរ ABC របស់យើងប៉ុណ្ណោះទេ នេះគឺជាផលិតផលថ្មីស្រឡាងដែលអតិថិជនគួរតែសាកល្បងរសជាតិដ៏ពិសេសនេះ។ ផលិតផលថ្មីនេះគឺជាកំណត់ត្រាដ៏សំខាន់ ក្នុងការនាំយកបទពិសោធន៍នៃស្រាបៀរ ABC ដ៏មានពិសេសមកកាន់ប្រទេសកម្ពុជា»។

លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ ABC Smooth តំណាងឱ្យរបកគំហើញនៃភាពច្នៃប្រឌិតនៃស្រាបៀរស្តោត។ អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍នៃការទទួលទានស្រាបៀរស្រាលស្រទន់ និងពិសាបានច្រើនជាងមុន នោះគឺស្រាបៀរ ABC Smooth ដែលផ្តល់ជូនបទពិសោធន៍ត្រូវនឹងចំណង់ចំណូលចិត្ត។ ជាមួយនឹងរសជាតិស្រាល និងល្វីងតិចជាងមុន ខណៈពេលដែលរក្សារសជាតិដិត និងស្រទន់នៃស្រាបៀរស្តោត ស្រាបៀរ ABC Smooth គឺជាផលិតផលដែលនឹងផ្លាស់ប្តូរទីផ្សារ និងទាក់ទាញអ្នកជំនាន់ថ្មីដែលមានចូលចិត្តស្រាបៀរស្តោត»។

ស្រាបៀរ ABC Smooth ផ្តល់នូវបទពិសោធន៍ទទួលទានដ៏ស្រទន់ ខណៈពេលដែលស្រាបៀរនេះនៅតែរក្សាបាននូវរសជាតិល្វីងផ្អែមប្លែកដែលជារសជាតិសម្គាល់របស់ស្រាបៀរស្តោត។ ស្រាបៀរនេះផ្សំឡើងពីគ្រឿងផ្សំគុណភាពខ្ពស់ដែលមានដូចជា ស្រូវសាលីដែលត្រូវបានដុត ផ្កាហប ដំបែ និងទឹក។ ស្រាបៀរនេះមានកម្រិតជាតិអាល់កុល ៥,៣% ធ្វើឱ្យស្រាបៀរ ABC Smooth ក្លាយជាស្រាបៀរស្តោតដែលងាយស្រួលទទួលទាន។

ស្រាបៀរស្តោតតំណាងឱ្យស្រាបៀរលំដាប់ព្រីមមៀម ដែលមានលក្ខណ:ពិសេសត្រង់រូបរាងដ៏ប្លែក និងរសជាតិដ៏ថ្មី។ ដោយមានការខុសពីស្រាបៀរធម្មតា ស្រាបៀរស្តោតគឺធ្វើឡើងពីគ្រាប់ស្រូវសាលីដែលត្រូវបានដុត ដែលបង្កើតអោយមានរសជាតិដ៏ប្លែកជាមួយនឹងពណ៌ក្រម៉ៅ និងរសជាតិដិត។ ស្រាបៀរ ABC Smooth ជំហាននៃការផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យកាន់តែងាយស្រួលក្នុងការទទួលទាន ជាមួយនឹងរសជាតិកាន់តែស្រទន់ ព្រមទាំងរក្សាបទពិសោធន៍គុណភាពខ្ពស់ដែលអ្នកទទួលទានពេញចិត្ត។

ជាមួយនឹងការវេចខ្ចប់ក្នុងកំប៉ុងពណ៌មាស ស្រាបៀរ ABC Smooth នេះឆ្លុះបញ្ចាំងពីប្រណិតភាពរបស់ស្រាបៀរ ABC Smooth និងទាក់ទាញអតិថិជនដែលមានចំណូលចិត្តប្លែក និងថ្មី។ ការវេចខ្ចប់ជាមួយកំប៉ុងពណ៌មាសដ៏ពិសេសតំណាងឱ្យគុណភាពខ្ពស់ និងភាពល្អឥតខ្ចោះរបស់ស្រាបៀរ ABC Smooth។ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ តទៅ ស្រាបៀរ ABC Smooth នឹងមាននៅទូទាំងប្រទេសកម្ពុជានៅបណ្តាផ្សារទំនើបធំៗ ហាងទំនិញទូទៅ ហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន បារ អូតែល និងកន្លែងកំសាន្តនានាទូទាំងប្រទេសកម្ពុជា។ អតិថិជននៅទូទាំងប្រទេសកម្ពុជាអាចទទួលយកបទពិសោធន៍រសជាតិស្រទន់ពិតប្រាកដគឺស្រាបៀរ ABC Smooth៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner