វិស័យធុរកិច្ចឯកជន តាមរយៈសណ្ឋាគារ Oakwood Premier Phnom Penh បានរួមចំណែកជាមួយរាជរដ្ឋាភិបាល បានបង្កើតមូលនិធិថវិការជួយដល់កុមារក្រីក្រកម្ពុជា

(ភ្នំពេញ)៖ សណ្ឋាគារ Oakwood Premier Phnom Penh ដើម្បីចូលរួមចំណែកជួយដល់កុមារក្រីក្រកម្ពុជា បាន បង្កើតយុទ្ធនាការមួយ ដោយរៀបចំជាមូលនិធិសម្រាប់ឧបត្ថមដល់អង្គការ Tiny Toones ដែលមានការ អប់រំបណ្តុះបណ្តាលកុមារលើផ្នែកសិល្បៈ ។

Oakwood Premier ភ្នំពេញ គឺជាសណ្ឋាគារដ៏ទំនើបមួយ មានទីតាំងស្ថិតនៅ Phnom Penh City Center ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនដំបូងកម្ពុជាកាលពីឆ្នាំ២០២២ ។ ក្នុងរយៈពេល ២ឆ្នាំ នៃដំណើរអាជីវកម្ម សណ្ឋាគារ Oakwood Premier ភ្នំពេញ ត្រូវគេមើលឃើញថា តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់កុមារក្រីក្រ និងវិស័យនានាជាច្រើនទៀត ។

នៅក្នុងឱកាសគម្រប់ខួប២ឆ្នាំ ដែលបានធ្វើឡើង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ Oakwood Premier ភ្នំពេញ បានរៀបចំឲ្យមានកម្មវិធីជួបជុំគ្នាមួយ ដែលមានឈ្មោះថា Cocktail Gala ដែលមានការអញ្ជើញចូលរួមជាកិត្តិយសដោយ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក Daniel Kerr នាយកប្រតិបត្តិក្រុមហ៊ុន The Ascott Limited ប្រចាំនៅប្រទេស វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា, លោកស្រី Anita Cui អគ្គនាយករង នៃសណ្ឋាគារ Oakwood និងលោក De mian Jung ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ Oakwood Premier ភ្នំពេញ និងអ្នកចូលរួមជាច្រើនទៀតសរុបប្រមាណជាង ៣០០នាក់ ។

លោកជំទាវ ប៉ែន មុនីមករា នៅក្នុងឱកាសនៃបើកនៃកម្មវិធីនោះបានថ្លែងថា ការចូលរួមពីវិស័យឯកជន តាមរយៈការបង្កើតជាមូលនិធីជួយដល់រាជរដ្ឋាភិបាលបែបនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមចំណែកជាធនធានថវិការ ជួយដល់ការអប់រំផ្នែកសិល្បៈដល់យុវជនខ្មែរជំនាន់ក្រោយៗទៀត ។

មូលនិធិដែលបង្កើតឡើងសម្រាប់ទ្រទ្រង់ដល់កុមារក្រីក្រគ្មានឱកាសទៅរៀនសូត្រនៅសាលា និងមានចំណូលចិត្តផ្នែកសិល្បៈ ត្រូវបានគេដាក់ឈ្មោះថា Canvas of Dream ដែលមានន័យថា «មូលនិធិនៃក្តីសុបិន្តដល់កុមារ» ។ ចំណូលនៃមូលនិធិនោះ គឺបានមកពីការលក់សបុត្រដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចាប់អារម្មណ៍ចូលរួមនៅក្នុងកម្មវិធីខួប ២ឆ្នាំ និងពីការលក់ផ្ទាំងគំនូរដែលមានដាក់តាំងនៅក្នុង កម្មវិធីនោះ គឺត្រូវបានសណ្ឋាគារបានដាក់បញ្ចូលនៅក្នុងមូនិធិនោះទាំងអស់ ។ ក្រៅប្រភពចំណូលទាំងនោះ ថវិការនៃមូលនិធិនេះក៏បានមកពីការដកប្រាក់ចំណូលរបស់សណ្ឋាគារមួយយចំនួន ដែលបានមកពីភ្ញៀវដែលបានចូលស្នាក់នៅសណ្ឋាគារ សំរាប់រយៈពេលក្នុងខែតុលាកន្លងទៅផងដែរ ។

អង្គការ Tiny Toones ដែលបានទទួលការឧបត្ថមពីមូលនិធិ ដែលរៀបចំដោយសណ្ឋាគារ Oakwood Premier ភ្នំពេញនោះ គឺជាអង្គការមួយដែលបង្កើតឡើងតាំងពីឆ្នាំ២០១៥ ដែលបានជួយទៅដល់ក្មេងក្រីក្រដែលគ្មានលទ្ធភាពចូលសាលារៀន ព្រមទាំងមានផ្តល់ជូននៅការបណ្តុះបណ្តាលជាច្រើនទៀតផងដែរ ។

លោក ម៉ូរាណ ហាដាដ ដែលជាអ្នកជួយសម្របសម្រួលលើកិច្ចការមូលនិធិជាមួយនឹងអង្គការ Tiny Toones បានសម្តែងការអគុណ ដល់សណ្ឋាគារ Oakwood Premier ភ្នំពេញ ដែលបានបងកម្មវិធីនេះឡើង ។

យោងតាមអ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ បើទោះយុទ្ធនាការ Canvas of Dreams ដែលបង្កើតមូលនិធិជួយដល់កុមារក្រីក្រ ត្រូវបានបញ្ចប់នៅថ្ងៃនៅថ្ងៃចុងក្រោយនៅកម្មវីធីគម្រប់ខួប២ឆ្នាំ នោះក៏ដោយ ក៏ប៉ុន្តែសណ្ឋាគារ Oakwood Premier ភ្នំពេញ នៅតែមានផែនការ និងទិសដៅបន្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍចំណេះដឹង និងលើកស្ទួយសហគមន៍សិល្បៈកុមារក្រីក្រ នៅឆ្នាំក្រោយជាបន្ថែមទៀតផងដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner