វេទិកាស្ថាបត្យកម្ម ស្ថាបត្យករឆ្នើមជាតិ និងអន្តរជាតិរួមគ្នាចែករំលែកចំណេះដឹងដល់យុវជនជំនាន់ក្រោយ
(ភ្នំពេញ)៖ ពិព័រណ៍ និងវេទិការស្ថាបត្យកម្មលើកទី២ បានរៀបចំឡើងមួយថ្ងៃពេញនៅកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានការចូលរួមពីអ្នកប្រកបអាជីពជាស្ថាបត្យករ ជាតិនិងអន្តរជាតិជាច្រើនរូប ដើម្បីចែករំលែកចំណេះទាក់ទងនិងវិស័យសំណង់អគារ ទៅដល់អ្នកប្រកអាជីព ក៏ដូចជាយុវជនជំនាន់ក្រោយ និងអ្នកដែលកំពុងសិក្សា សិស្សានុសិស្សដែលទើបប្រឡបបញ្ចប់ការសិក្សាមធ្យមសិក្សទុតិយភូមិ(បាក់ឌុប) ។
លោក ទ្រីធន់ស្នា វិភូ ដែលជាអ្នកគ្រប់គ្រងទូទៅនៃកម្មវិធីINNex បានបញ្ចាក់ប្រាប់ទូរទស្សន៍អប្សរាថា វេទិការនេះគឺជាការផ្តល់ឱកាសដល់សិស្សានុសិស្ស យុវជនជំនាន់ក្រោយអាចស្វែងយល់ការរីកចំរើននៃទំនោរស្ថាបត្យកម្មនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ ថាតើដើរដល់ណាហើយ ជាមួយនិងការចែករំលែកពីវាគ្មិនជាស្ថាបត ដែលប្រមូលផ្ដុំអ្នកជំនាញមកពីវិស័យស្ថាបត្យកម្ម និងវិស័យច្នៃប្រឌិតជាតិ និងអន្តរជាតិ ដើម្បីអាចសិក្សាពីគ្នាទៅវិញទៅមក។
លោក គីម ឃឿន ជាអ្នកប្រកអាជីពជាអ្នករចនាប្លង់ បានមើលឃើញថា ជាការល្អមួយដែលស្ថាបត្យករផ្សេងៗគ្នា ព្យាយាមបង្ហាញគំនិតច្នៃប្រឌិត ព្រោះនេះគឺជាការសិក្សាមួយដែលល្អ ពីព្រោះថាបើយើងជាស្ថាបត្យករ បើយើងធ្វើតែជាមួយគំរោង ជាមួយអតិថិជន ភាគីច្រើនគឺមានដែនកំណត់ ប៉ុន្តែបើនៅក្នុងវេទិការចែករំលែកបែបនេះគឺបានផ្តល់គំនិតឱ្យអោយអ្នកស្ថាបត្យករ អាចមានគំនិតអាចមើលឃើញនូវគំនិតច្នៃប្រឌិតថ្មីៗ។
កញ្ញា ស្រីនាត សិក្សាឆ្នាំទីមួយផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យន័រតុន ដែលបានមកមើលការតាំងបង្ហាញនូវគំរោងប្លង់ជាច្រើន នៅក្នុងពិព័រណ៍ នេះបានលើកឡើងថា នៅពេលសិក្សាគ្រូប្រាប់ឱ្យមើលពីរបៀបមើលប្លង់រៀបចំក្នុងបន្ទប់ ឬផ្ទះ សំរាប់រស់នៅហើយនៅពេលមកមើលផ្ទាល់បែបនេះគឺមានការដាក់តាំងបង្ហាញច្រើន ខុសពីរៀនក្នុងថ្នាក់នៅមានកំរិត។
លោក គីម ឃឿន ជាអ្នកប្រកអាជីពជាអ្នករចនាប្លង់ និងលោក លោក ទ្រីធន់ស្នា វិភូ ដែលជាអ្នកគ្រប់គ្រងទូទៅនៃកម្មវិធីINNex ក៏បានលើកទឹកចិត្តដល់សិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី២ដោយជោគជ័យ ដែលជ្រើសរើសជំនាញស្ថាបត្យកម្ម និងអ្នកដែលបាននិងកំពុងសិក្សា គួរតែស្វែងយល់បន្ថេម រៀនសូត្រឱ្យបានច្រើទៅលើជំនាញនេះ មិនថាតែពីអ្នកជំនាញស្ថាបត្យកម្មក្នុងស្រុកនោះទេ គឺមើលទៅលើកំរិតអន្តរជាតិផងដែ។
គួរបញ្ជាក់ថា ពិព័រណ៍ និងវេទិកាស្ថាបត្យកម្ម២ រៀបចំឡើងដោយ INNex និងមានការចូលរួមគាំទ្រពី ក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់, គណៈវិស្វករកម្ពុជា, គណៈស្ថាបត្យករ, សមាគមវិនិយោគ សំណង់ និងស្ថាបត្យកម្មកម្ពុជា, សមាគមស្ថាបត្យករអង្គរ, Phnom Penh Houseplant Festival និងដោយមានការចូលរួមពីស្ថាបត្យករឆ្នើមជាតិ និងអន្តរជាតិជាច្រើនរូប ការដាក់បង្ហាញស្នាដៃស្ថាបត្យករ គម្រោងស្នាដៃស្ថាបត្យកម្មល្អៗ ការដាក់បង្ហាញស្នាដៃប្លែកៗ សម្ភារៈទាក់ទងស្ថាបត្យកម្ម និងសម្ភារៈជាច្រើនផ្សេងទៀត។
វេទិការនេះត្រូវបានធ្វើឡើងជាលើកទី១មានអ្នកចូលរួមប្រមាណ ៤០០នាក់ លើកទី២មានអ្នកចូលរួម ៦០០នាក់ និងលើកទី៣មានអ្នកចូលរួមប្រមាណ ១៥០០នាក់ ដោយរំពឹងថានិងមានអ្នកចូលរួមប្រមាណទស្សនាការពិព័រណ៍ប្រមាណជា១ម៉ឺនាក់៕
អត្ថបទ ៖ ង៉ាន់ ទិត្យ