បណ្តុះបណ្តាល “ស្តីពីបរិយាបន្នពិការភាព និងបង្ការទប់ស្កាត់ ការកេង​ប្រវ័ញ្ចផ្លូវ​ភេទលើកុមារតាមប្រព័ន្ធអនឡាញ” ដល់​សាខាកាក​បាទ​ក្រហមខេត្តចំនួន៧

បាត់ដំបង៖មន្រ្តីពាក់ព័ន្ធ យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហម​កម្ពុជានៃខេត្តចំនួន៧ បានមកទទួលការបណ្តុះ​​បណ្តាល “ស្តីពី៖បរិយាបន្នពិការភាព និងបង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើ​កុមារតាមប្រព័ន្ធអនឡាញ” រយៈពេលពីរថ្ងៃ ពីថ្ងៃទី​៧-៨​​​​ ខែវិច្ឆិកា​ឆ្នាំ២០២៤នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់​ដំបង។

វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង ដើម្បីពង្រឹង នូវសមត្ថភាព​មន្រ្តី និងយុវជនឱ្យបានយល់ដឹងពីបរិយាបន្នពិការភាព និង​ក្សាស្វែង​យល់នូវវិធីសាស្ត្រទប់ស្កាត់ ពីការកេងប្រវ័ញ្ច និងការរាយការណ៍​ពីបទល្មើសលើកុមារតាមអនឡាញ។ ជាពិសេស វិធីសាស្ត្រ​ងការទប់​ស្កាត់ឱ្យបានទាន់ពេលវេលា ពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ​តាមអនឡាញ ។

ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលនេះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានលើក​ឡើងថា ការយកបញ្ហាកេងប្រវ័ញ្ច​តាមផ្លូវភេទ​កុមារតាមអនឡាញ​មកធ្វើជាប្រធានបទក្នុងវគ្គបណ្តុះបណ្តាលនេះដោយសារតែជាផ្នែក​យនៃសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ដែល​បានដាក់​ចេញនៅក្នុងយុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ និងស្របពេល​ច្ចុប្បន្ន​ដែលក្រសួងកិច្ចការនារី តែងតែមានយុទ្ធនាការ​បូរពណ៌សក្នុងការ​លើកកម្ពស់សិទ្ធិស្ត្រីនិងកុមារ។

លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានលើកឡើងថា ជនមានពិការភាពគឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ ខណៈបច្ចុប្បន្ន​រាជរដ្ឋា​ភិបាល​នបេសកកម្ម និងចក្ខុវិស័យច្បាស់លាស់ ដោយបានគិតគូរយកចិត្ត​ទុកដាក់ដល់ជនមានពិការភាព និងក្រុមគ្រួសារ​របស់​ពួកគេ ដោយ​យ៉ាងណាជួយបង្កលក្ខណៈឱ្យពួកគេមានឱកាសស្មើគ្នាក្នុងការបញ្ចេញនូវសក្តានុពលសមត្ថភាព​និងភាពប៉ិនប្រសប់របស់ខ្លួន​ដើម្បីឱ្យ​គុណភាព​ជីវិតបានល្អប្រសើរ។

សូមជម្រាប មន្រ្តីសាខាកាកបាទក្រហមកម្ពុជាទាំងប្រាំពីរខេត្តដែល​មក​ទទួលការបណ្តុះបណ្តាលមានខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់និងខេត្តបន្ទាយមានជ័យ ៕
អត្ថបទនិងរូបភាព៖អ៊ុក សំអាន

ads banner