សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ វិច្ឆិកា ២០២៤

១. រោងចក្រផលិតអគ្គិសនី តម្លៃ ១ ៣៥០លានដុល្លារ ដើរដោយឧស្ម័នធម្មជាតិ អានុភាព ៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង បើកការដ្ឋានសាងសង់ជាផ្លូវការ – AMS Economy

២. ផ្លូវទូទាំងខេត្តព្រះវិហារជាង ៨០០គីឡូម៉ែត្រ ដែលរងការខូចខាតនារដូវវស្សាកន្លងមក ត្រូវបានជួសជុលរួចរាល់ ១០០% – FN

៣. គម្រោងវិនិយោគថ្មី ចំនួន៣១ ក្នុងទុនវិនិយោគសរុប ២២៦លានដុល្លារ ត្រូវបានអនុម័តឱ្យបើកដំណើរការ បង្កើតការងារ ១៦ពាន់កន្លែង – កម្ពុជាថ្មី

៤. រដ្ឋាភិបាលឥណ្ឌូណេស៉ី ត្រៀមជម្លៀសអ្នកស្រុកជាង ១៦ ០០០នាក់ចេញពីភូមិមួយ ដែលស្ថិតនៅជុំវិញភ្នំភ្លើងសកម្ម Lewotobi Laki-laki និងដែលបានបណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ក៏ដូចជាបំផ្លាញផ្ទះរាប់ពាន់ខ្នង – The Straits Times

៥. Meta ប្រកាសរឹតបន្តឹងការផ្សព្វផ្សាយពាណិជ្ជកម្មបែបនយោបាយ នៅថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិក – Reuters

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner