សិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែន ជូនមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកែប
កែប៖រដ្ឋបាលខេត្តកែបកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែន ជូនមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធនៅសាលាខេត្តកែបក្រោមវត្តមានឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ក្នុងសិក្ខាសាលាថា ក្នុងអាណតិ្តទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានសម្រេចបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមានលក្ខណៈអចិន្ត្រៃយ៍មានរចនាសម្ព័ន្ធពេញលេញ ជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណ:រដ្ឋមន្រ្តី។
ឯកឧត្តមបន្ថែមថា អង្គសិក្ខាសាលានេះនឹងផ្តល់ការយល់ដឹងបន្ថែមអំពីការងារកិច្ចការព្រំដែនដល់អ្នកចូលរួមឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅ ៕
ដោយ៖ សិលា សារិន