នាំអាវរងារទៅផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ
ព្រះវិហារ៖បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ទទួលបានអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងបណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជានិច្ចជាកាលតែងបានគិតគូរយកចិត្តដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ជាពិសេសនៅក្នុងរដូវរងារ សម្តេចបានផ្តល់អាវរងារ និងក្នុងរដូវវស្សាសម្តេចបានផ្តល់អាវភ្លៀងដើម្បីផ្តល់ភាពកក់ក្តៅដល់កងទ័ពទាំងអស់ ទាំងនៅជួរមុខ និងជួរក្រោយ។
ក្នុងឱកាសនេះលោកបានផ្សព្វផ្សាយផែនការ និងសភាពការណ៍ថ្មីៗ ជូនដល់កងទ័ពទាំងអស់ផងដែរ ៕
ដោយ៖ឡុង សំបូរ