ជប៉ុនបង្រៀនប្រជាជនការពារខ្លួន ពេលមានគ្រោះរញ្ជួយដីវាយប្រហារ
អត្ថបទដោយ៖
ឈឹម ទីណា
តូក្យូ ៖ ទីក្រុងទាំងមូលនៅភាគខាងលិចប្រទេសជប៉ុន បានដឹកនាំការបង្រៀនប្រជាជន ឬការធ្វើសមយុទ្ធទប់ទល់គ្រោះមហន្តរាយ ដើម្បីត្រៀមការពារខ្លួនពេលកើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់។
សមយុទ្ធទប់ទល់គ្រោះមហន្តរាយនេះធ្វើឡើងចំពេលមានការព្យាករណ៍ថា គ្រោះរញ្ជួយដីអាចនឹងកើតឡើងនៅតំបន់ Nankai Trough នៃមហាសមុទ្រប៉ាស៊ីហ្វិក។
ទីក្រុង Kainan នៃខេត្ត Wakayama បានធ្វើសមយុទ្ធប្រចាំឆ្នាំ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយអំពាវនាវឱ្យអ្នកស្រុកទាំងអស់ចំនួន ៤៧,០០០នាក់ចូលរួម។
អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា រលកយក្សស៊ូណាមិកម្ពស់ ៨ម៉ែត្រនឹងវាយប្រហារតំបន់ឆ្នេររបស់ទីក្រុងនេះ ប្រសិនបើគ្រោះរញ្ជួយដីទ្រង់ទ្រាយធំនេះកើតឡើង ហើយវានឹងបំផ្លាញអគារជាង ១១,០០០កន្លែងទាំងស្រុង៕
ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។