អ៊ុយក្រែន ៖ រុស្ស៊ីវាយប្រហារដ្រូនដ៏ធំមិនធ្លាប់មាន

គៀវ ៖ យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំស្ទើរពេញមួយយប់ ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនចំនួន ១៤៥គ្រឿង។

ជាមួយគ្នានោះ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីជុំវិញការវាយប្រហារដ្រូនដ៏ធំមិនធ្លាប់មានបែបនេះ គឺដើម្បីញុះញង់ឱ្យមានការភ័យខ្លាច ក្នុងចំណោមជនស៊ីវិលអ៊ុយក្រែន។

កងកម្លាំងអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃអាទិត្យថា គោលដៅវាយប្រហារដ្រូនរបស់រុស្ស៊ី រួមមានរដ្ឋធានីគៀវ និងតំបន់ភាគខាងត្បូងនៃទីក្រុងOdesa ចាប់ពីយប់ថ្ងៃសៅរ៍ ឈានចូលដល់ថ្ងៃអាទិត្យ។

យ៉ាងណា យោធាអ៊ុយក្រែននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៊ីចំនួន ៦២គ្រឿង ខណៈ ៦៧គ្រឿងផ្សេងទៀតហោះរត់បាត់ស្រមោល។

យន្តហោះដ្រូនរុស្ស៊ីទាំងនោះបានបំផ្លាញអគារលំនៅដ្ឋាននៅទីក្រុងOdesa ហើយមានសេចក្តីរាយការណ៍ថា មនុស្សពីរនាក់បានរងរបួស។

បើតាមការអះអាងរបស់អាជ្ញាធរ អ៊ុយក្រែនការវាយប្រហារនេះ មិនមានគោលបំណងយោធាទេ ប៉ុន្តែគ្រាន់តែធ្វើឲ្យជនស៊ីវិលភ័យខ្លាចប៉ុណ្ណោះ។

កងកម្លាំងរុស្ស៊ីត្រូវបានគេមើលឃើញថា កំពុង កំពុងបង្កើនការវាយប្រហារឥតឈប់ឈរប្រឆាំងអ៊ុយក្រែន ចាប់តាំងពីខែមុនមក។

ក្រសួងការពារជាតិអង់គ្លេសនិយាយថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនប្រហែល ២,០០០គ្រឿងប្រឆាំងនឹងអ៊ុយក្រែនក្នុងខែតុលា តួលេខនេះកើនឡើងជិត ៧០០គ្រឿងពីខែមុន៕

ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner