ថៃពឹងផ្កាយរណបជប៉ុនកាត់បន្ថយការបំពុលខ្យល់

បាងកក ៖ ផ្កាយរណបអង្កេតអាកាសធាតុរបស់ប្រទេសជប៉ុន ហ៊ីម៉ាវ៉ារី (Himawari) នឹងដើរតួសំខាន់នៅក្នុងគម្រោងនាខែក្រោយ ដើម្បីជួយកាត់បន្ថយការបំពុលខ្យល់នៅក្នុងប្រទេសថៃ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ចាយកា (JICA) នឹងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលថៃ លើគម្រោងកាត់បន្ថយការបំពុលបរិយាកាសហៅថា PM2.5។

កំហាប់ PM2.5 ច្រើនតែលើសបទដ្ឋាន និងអាចបង្កគ្រោះថ្នាក់ដល់សុខភាពនៅក្នុងប្រទេសថៃ ជាពិសេសគឺនៅរដូវប្រាំង ជាពេលដែលភ្លើងឆេះព្រៃកើតឡើងដោយធម្មជាតិ និងកសិករធ្វើការដុតនៅទីវាល បន្ទាប់ពីការប្រមូលផលអំពៅ។

ទន្ទឹមនេះ អ្នកជំនាញព្រួយបារម្ភថា ការកើនឡើងការបំពុលខ្យល់ អាចប៉ះពាល់ដល់សុខភាពមនុស្ស និងប៉ះពាល់ដល់វិស័យទេសចរណ៍ ដែលជាឧស្សាហកម្មសំខាន់របស់ប្រទេសថៃ។

យ៉ាងណាមិញ គម្រោងថ្មីនេះ នឹងប្រើប្រាស់ទិន្នន័យអង្កេតអាកាសធាតុពីផ្កាយរណបជប៉ុន Himawari ដើម្បីស្វែងរកទីតាំងពិតប្រាកដនៃការឆេះ និងភ្លើងឆេះព្រៃ។

ទិន្នន័យនេះ នឹងជួយរដ្ឋាភិបាលថៃ រួមទាំងអាជ្ញាធរមូលដ្ឋានរកឃើញភ្លើងបាន លឿន ហើយចាត់វិធានការទប់ស្កាត់ការឆេះរាលដាលរបស់វាភ្លាមៗ។

បន្ថែមលើនេះ អាជ្ញាធរក៏ត្រូវណែនាំកសិករឱ្យចូលរួមក្នុង កិច្ចប្រឹងប្រែង របស់ប្រទេសថៃ ក្នុងការកាត់បន្ថយការបំពុលបរិយាកាសរបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner