មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្កោលទោសក្រុមជ្រុលនិយមជ្រកក្រោមស្លាកសារព័ត៌មាន ដែលមានទណ្ឌិតក្បត់ជាតិបីជំនាន់នៅពីក្រោយ

ភ្នំពេញ៖ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានឱ្យដឹងថា បើនិយាយអំពីក្រុមជ្រុលនិយមខុសច្បាប់ភៀសខ្លួនក្រៅប្រទេស ពិតណាស់ប្រជាជនខ្មែរគ្រប់មជ្ឍដ្ឋាន គ្រប់និន្នាការ បណ្តាគណបក្ស និងអង្គការសង្គមស៊ីវិល បានឃើញ បានយល់យ៉ាងច្បាស់ អំពីចិត្តគំនិតទុច្ចរិតរបស់ពួកគេគ្រាន់តែជាខ្សែញាក់របស់មេក្លោងទណ្ឌិតក្បត់ជាតិតែប៉ុណ្ណោះ។

លោក ហេង សំណាង បានបន្ថែមឱ្យដឹងថា តាមរយៈការអង្កេត ខ្ញុំយល់ឃើញថា ពួកគេតែងតែប្រើមនោគមវិជ្ជាជ្រុលនិយមខ្មៅកខ្វក់ តាមយន្តការណ៍គោលនយោបាយចង់ធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ ក្រុមជ្រុលនិយមហួសហេតុមួយចំនួនតូច គឺនៅក្រៅប្រទេស ពួកគេតែងតែចាក់រុក ឆ្កឹះឆ្កៀល ចង់បំផ្តិចបំផ្លាញសង្គមជាតិខ្លួន ព្រោះតែមហិច្ចតាផ្ទាល់ខ្លួន។

ជាចុងក្រោយក្នុងនាមក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមថ្នាក់ដឹកនាំ បណ្តុំអង្គការសមាគមយុវជនស៊ីវិល សូមធ្វើការថ្កោលទោសម្តងហើយម្តងទៀតចំពោះអគតិជន ពិសេសក្រុមជ្រុលនិយមដែលតែងតែប្រឌិតបំផុសរឿងមិនពិត។ សូមអំពាវនាវដល់មហាជនទូទៅរួមគ្នាកម្ចាត់រាល់ព័ត៌មានក្លែងក្លាយ និងនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមប្រឆាំងជ្រុលនិយម ឱ្យអស់ចេញពីកម្ពុជា៕
ដោយ៖ពលជ័យ

ads banner