ជិត ១៥ខែ នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបាននូវសមិទ្ធផលជាច្រើន

(កែប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលជិត ១៥ខែ នៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងនោះមានដូចជា៖ សម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិអ្នេរអង្កោល ឃុំនេរអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានចូលរួមអបអរសាទរសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងកែប និងប្រជាជនទាំងអស់ សមិទ្ធផលថ្មីដែលសម្ពោធថ្ងៃនេះ ជាសរសៃឈាមតភ្ជាប់វិស័យទេសចរណ៍ និងអាចជិះកង់ពីភ្នំពេញមកខេត្តកែប តាមតំបន់ឆ្នេរសមុទ្រ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានជួយដល់ការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការងារណាមួយ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរីកចម្រើននៅកម្ពុជា ជាបន្តបន្ទាប់ គឺកើតចេញពីកត្តាចម្បង គឺសុខសន្តិភាព ស្ថិរភាព ហេតុនេះយើងត្រូវតែការពារសុខសន្តិភាពឱ្យខាងតែបាន ដើម្បីសុបិនល្អទាំងអស់គ្នា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner