ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត(ខេមបូឌា) គ្រុប ចេញសេចក្តីជូនដំណឹងដល់អ្នកវិនិយោគឱ្យប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជន ដែលក្លែងខ្លួនជាឈ្មោះក្រុមហ៊ុនយើង ដើម្បីចូលរួមក្នុងសកម្មភាពឆបោក លុយកាក់

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត(ខេមបូឌា) គ្រុប (ខាងក្រោមហៅកាត់ជាក្រុមហ៊ុនយើង។ បានរកឃើញថា មានឧក្រិដ្ឋជនកំពុងប្រើប្រាស់ឈ្មោះក្រុមហ៊ុនយើង ក្លែងបន្លំជានាយកប្រតិបត្តិធ្វើ ការគៀងគរវិនិយោគតាមរយៈបណ្តាញ Telegram ឬគ្របដើម្បីបោកប្រាស់លុយកាក់។ ចំពោះបញ្ហានេះ ក្រុមហ៊ុនយើងសូមចេញសេចក្តីជូនដំណឹងដូចខាងក្រោម៖ ឈ្មោះស្របច្បាប់របស់ក្រុមហ៊ុនយើងគឺ “ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក អចលន ទ្រព្យទាំងអស់ដែលបានវិនិយោគដោយក្រុមហ៊ុនយើង ត្រូវបានជួញដូរតាមរយៈគណនីសាជីវកម្មរបស់ក្រុមហ៊ុនយើង គណនីសាជីវកម្មរបស់ក្រុមហ៊ុនយើងគឺជាគណនីទទួលប្រាក់ស្របច្បាប់តែមួយ * មិនបានផ្តល់សិទ្ធិឱ្យតំណាងភាគីទីបី ឬបុគ្គលណាមួយឡើយ។ ប្រសិនបើមានបុគ្គលណាអោយ គត់ អតិថិជនផ្ទេរប្រាក់ទៅគណនីឯកជនផ្ទាល់ខ្លួន គឺជាទង្វើខុសច្បាប់។

វិនិយោគិនត្រូវប្រុងប្រយ័ត្ន កុំទុកចិត្តលើព័ត៌មានដែលចេញផ្សាយតាមរយៈបណ្តាញមិនផ្លូវការរបស់ ក្រុមហ៊ុនយើង។ គណនីផ្លូវការរបស់ក្រុមហ៊ុនយើងគឺ Facebook! Prince Real Estate Group (ល បានសញ្ញា ពណ៌ខៀវ) ហើយគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនយើងគឺ http://princerealestate.com/ សូមវិនិយោគិនទទួលព័ត៌មានពាក់ព័ន្ធពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើង ដើម្បីការពារសិទ្ធិនិងផល ប្រយោជន៍របស់ខ្លួនពីការរំលោភបំពាន។ ក្រុមហ៊ុនយើងមិនទទួលខុសត្រូវចំពោះការខាតបង់ដែល បណ្តាលមកពីអ្នកវិនិយោគទុកចិត្តលើប្រភពព័ត៌មានក្រៅពីបណ្តាញផ្លូវការរបស់ក្រុមហ៊ុនយើងនោះទេ។ ក្រុមហ៊ុនយើងបាននឹងកំពុងផ្តោតលើអាជីវកម្មអចលនទ្រព្យ និងការអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្ម អចលនទ្រព្យ រួមទាំងអចលនទ្រព្យពាណិជ្ជកម្ម ការគ្រប់គ្រងអចលនទ្រព្យ ទេសចរណ៍វប្បធម៌ ជាដើម ហើយមានមូលនិធិផ្ទាល់ខ្លួនគ្រប់គ្រាន់។ យើងមិនស្នើសុំមូលនិធិពីសាធារណៈជនតាមរយៈបណ្តាញណា មួយឡើយ។ ប្រសិនបើអ្នកវិនិយោគរកឃើញទង្វើខុសច្បាប់ដោយការក្លែងបន្លំប្រើប្រាស់ពេឈ្មោះក្រុមហ៊ុន យើង អាចទូរស័ព្ទទៅលេខទូរស័ព្ទផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុនយើងតាមរយៈលេខ 068509555 0714451 555 ដើម្បីសាកសួរព័ត៌មាន។

ក្រុមហ៊ុនយើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើខុសច្បាប់ណាមួយដែលក្លែងបន្លំឈ្មោះ ក្រុមហ៊ុនយើង ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើង ឬបោកបញ្ឆោតវិនិយោគិន ក្រុមហ៊ុនអនិង រក្សាសិទ្ធិក្នុងការទាមទារភាពស្របច្បាប់ទៅតាមច្បាប់ជាធរមាន។ ដោយ ហេង សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner