អាមេរិកសល់ ៦ពាន់លានដុល្លារឲ្យអ៊ុយក្រែន មុនពេល Trump ចូលមកគ្រប់គ្រង

បរទេស៖ សហរដ្ឋអាមេរិកនិយាយថា នឹងចំណាយ ៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន មុនពេលដែលលោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតថ្មី ចូលមកគ្រប់គ្រង់សេតវិមាន នៅខែមករា។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បាននិយាយ កាលពីថ្ងៃអាទិត្យថា សេតវិមាននឹងចំណាយថវិកាចំនួន៦ ពាន់លានដុល្លារ ដែលនៅសេសសល់ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន នៅមុនពេលចូលកាន់តំណែងប្រធានាធិបតី របស់លោក Donald Trump នៅខែមករា។

លោកក៏បានព្រមានអំពីហានិភ័យជាសកលនៃការបញ្ចប់ការគាំទ្រ របស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុង Kyiv ផងដែរ។ យ៉ាងណាមិញ លោក Sullivan បាននិយាយថា លោកប្រធានាធិបតី Joe Biden គ្រោងនឹងពិភាក្សាលើបញ្ហាគោលនយោបាយការបរទេសពេលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Trump នៅថ្ងៃពុធ សប្តាហ៍នេះ។

លោក Biden បានដឹកនាំសម្ព័ន្ធអន្តរជាតិគាំទ្រអ៊ុយក្រែន ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការលុកលុយដោយទីក្រុងមូស្គូ។ ទន្ទឹមនឹងនេះ លោក Trump បានទទូចថា លោកអាចបញ្ចប់សង្រ្គាមនៅក្នុង «មួយថ្ងៃ» សូម្បីតែមុនពេលចូលកាន់តំណែង ដោយសន្មតថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម គឺតម្រូវឱ្យទីក្រុង Kyiv ប្រគល់ទឹកដី ដែលបាត់បង់ខ្លះ របស់ខ្លួន ទៅឱ្យទីក្រុងម៉ូស្គូ៕

ប្រភពពី yahoo ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner