អាជ្ញាធរ និងមន្ត្រីជំនាញត្រូវពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព

(កំពត)៖ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណា ង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វិស័យសុខាភិបាលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ដោ យ បានដាក់វិស័យនេះជាអាទិភាពទី១ នៅក្នុងកម្មវិធីអនុវត្តគោលនយោបាយអាទិភាពទាំង ៦ គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោ លគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើង ក្នុងពិធីប្រកាសតែងតាំងលោក ជំទាវ វិជ្ជ:បណ្ឌិត យូ សុគន្ធ ចូលកាន់តំណែង ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០២៤នាសាលាខេត្តកំពត ដែលមានការអញ្ជើញចូលរួមពី ឯក ឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពតផងដែរ។

ឯកឧត្តមបានបន្តថា: ដើម្បីជាការឆ្លើយតប ក្រសួងសុខាភិបាល​បានដាក់ចុះ​នូវយន្តការស្នូលចំនួន ២ ទី១. កម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលេរដ្ឋក្រីក្រ និងការពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋស្វ័យនិយោជ និងអ្នកនៅក្នុងបន្ទុកសមាជិករបបសន្តិសុខសង្គម និងទី២. ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ក្នុងនោះដែរ ក្រសួងក៏បានដាក់ចេញនូវវិធានការអនុវត្តសំខាន់ៗចំនួន៣ទៀត ទី១.ការពង្រីកសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរបង្អែក, ទី២. ការអភិវឌ្ឍន៍សមត្ថភាពស្ថានប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទី៣.ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។

ដើម្បីសម្រេចទៅបាន សូមអាជ្ញាធរ មន្ត្រីសុខាភិបាលខេត្ត និងអ្នកពាក់ព័ន្ធត្រូវ​រួម​សហការ និងយកចិត្តទុកដាក់ អនុវត្តប្រកបដោយស្មារតីបុរេសកម្ម ក្នុងការកែ​លម្អ​គុណភាព ការពង្រីកការគ្រប់ដណ្តប់ នៃសេវាថែទាំសុខភាពឲ្យកាន់តែល្អប្រសើរ ជាពិសេសការផ្តល់សេវាថែទាំសុខភាពបឋម ផ្តោតលើកការអប់រំសុខភាពជាដើម ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជឿទុកចិត្តលើប្រព័ន្ធសុខាភិបាល ថាពិតជាទទួលបាន​នូវ គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ៕

ដោយ ៖ សិលា សារិន

ads banner