លោក ខេស៊ី បាណេត ៖ ក្រោមការលើកទឹកចិត្តពីរដ្ឋមន្ត្រីក្រសួងអប់រំ ខេមអេដកំពុងពង្រឹងគុណភាពច្រើនប្រភេទកីឡា

(ភ្នំពេញ)៖ ក្រោមការជំរុញទឹកចិត្តពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា វិទ្យាស្ថានខេមអេដកំពុងបង្កើនគុណភាពលើប្រភេទកីឡាចំនួន ១០របស់ខ្លួន និងកំពុងបន្ថែមលើគោលដៅអភិវឌ្ឍកីឡាមួយចំនួនទៀត ដូចជាកីឡាចំបាប់ និងហែលទឹកជាដើម ។

នេះជាការលើកឡើងរបស់ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ និងជាអនុប្រធានកីឡាចំបាប់កម្ពុជា នៅក្នុងឱកាសបិទការប្រកួតកីឡាបាល់បោះបុរស-នារី ពានរង្វាន់ខេមអេដ ឆ្នាំ២០២៤ (CamEd Men’s & Women’s Basketball Tournament 2024) ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីលាន Platinum Sport Center រាជធានីភ្នំពេញ។
`
លោក ខេស៊ី បាណេត បន្ថែមថា នេះជាឆ្នាំទី១០ ដែលខេមអេដបានរៀបចំការប្រកួតកីឡាបាល់បោះ បុរស-នារី ដោយនៅឆ្នាំ២០២៤នេះ មានកីឡាករ កីឡាការិនីជានិស្សិតខេមអេដចំនួន ១៩៨នាក់ចូលរួមប្រកួតប្រជែង (កីឡាករ មាន ១០៣នាក់ និងកីឡាការិនី ៩៥នាក់។ ចំពោះគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីមានការរីកចម្រើនខ្លាំងជាបណ្តាឆ្នាំមុនៗ ដោយបង្ហាញថា ពួកគេបានពុះពារឧបសគ្គ និងទំនុកចិត្តខ្លួនឯងខ្លាំង ក្នុងការប្រកួតប្រជែងនេះ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលហ្វឹកហាត់ពីគ្រូបង្វឹក។

លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ៖«ខេមអេដ ជាវិទ្យាស្ថានបណ្តុះបណ្តាលជំនាញគណនេយ្យ ប៉ុន្តែយើងបានលើកទឹកចិត្តឱ្យនិស្សិតចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពដោយសារតែការលេងកីឡាជាផ្នែកមួយដ៏សំខាន់ ក្នុងការគួបផ្សំគ្នាគ្នាឱ្យជីវិត និងការសិស្សាទទួលបានភាពជោគជ័យ ព្រមទាំងបំផុសស្មារតីឱ្យពួកគេចេះធ្វើការជាក្រុម ចេះពុះពារដើម្បីបទពិសោធន៍ល្អៗ និងចេះធ្វើការក្រោមសម្ពាធ ទោះបីជាមានការលំបាកយ៉ាងណាក្តី»។

គួរបញ្ជាក់ថា ការប្រកួតបាល់បោះបុរស-នារី ពានរង្វាន់វិទ្យាស្ថាន ខេមអេដ ឆ្នាំ២០២៤ មាននិស្សិតចូលរួម ១៩៨នាក់ ចែកចេញជា ២៩ក្រុម ក្នុងនោះមានបុរស ១៥ក្រុម ចែកចេញជា៤ពូល និងក្រុមនារី ១៤ក្រុម ចែកជា ៤ពូលដូចគ្នា។ តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ គណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលាភីក្រុម និងឯកត្តជន ទាំងផ្នែកបុរស និងនារី ប្រចាំឆ្នាំ២០២៤នេះ ប្រកបដោយគុណភាពផងដែរ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ -ងីម ឆៃហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner