សាស្រ្តាចារ្យ និងនិស្សិត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងចូលរួមបង្កើនប្រសិទ្ធភាពការសិក្សាលើបច្ចេកវិទ្យា
(ភ្នំពេញ)៖ សាស្រ្តាចារ្យ និង និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលជាសកលវិទ្យាល័យមួយទទួលបាន នូវមជ្ឈមណ្ឌលបច្ចេកវិទ្យឌីជីថល ដែលផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយនិងបំពាក់នូវឧបករណ៍ឌីជីថល ដែលត្រូវបាន សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់របស់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត អាចសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចប្រជុំនិម្មិត បានលើកឡើងពីសារៈសំខាន់នៃមជ្ឈមណ្ឌលមួយនេះបានចូលរួមចំណែកយ៉ាងច្រើនទៅលើការសិក្សានិងការងារ ។
និស្សិត ជាច្រើនបានទទួលផលប្រយោជន៍មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនេះទាំងពេលវេលា និងកាត់បន្ថយការចំណាយថវិកាមួយចំនួន នៅពេលត្រូវការប្រើប្រាស់អីនធឺណេតស្រាវជ្រាវ ឯកសារមេរៀន ជាក្រុម និងបុគ្គល។
លោក ស្រេង វិចិត្រ សាស្រ្តាចារ្យជំនួយ មហាវិទ្យាល័យព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានយល់ស្រពទៅនិងអត្ថប្រយោជន៍យ៉ាងច្រើនសំរាប់ការសិក្សាស្រាវជ្រាវ សំរាប់និស្សិត ជាមួយនិងការផ្តល់នូវអីនធីណេតដែលមានល្បឿងលឿន ពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ដែលផ្តល់ជូនពីក្រសួងប្រសណីយ៍ និងទូរគមនាគមន៍។
លោកថា មជ្ឈមណ្ឌលនេះបានបំពាក់នូវកំព្យុទ័រល្បឿនលឿន ភ្ជាប់ជាមួយនិងអីនធឺណេត ដែលអាចផ្តលឱកាសយ៉ាងច្រើនទៅដល់សិស្សនិស្សិតនៅក្នុងការសិក្សាស្រាវជ្រាវផ្សេងៗ។
មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ធ្វើបាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១១ ខែវច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ចូលរួមចំណែកបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលនិងជំរុញការចាប់យកជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីឈានទៅសម្រេចបាននូវ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ មានលទ្ធភាពក្នុងការប្រើប្រាស់សម្រាប់គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បន្ថែមថា ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿន នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា