គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ម្ហូបអាហារនៅកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់សម្ភារៈបរិក្ខា និងគ្រឿងអេឡិចត្រូនិច

(ភ្នំពេញ) ៖ គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍ម្ហូបអាហារនៅកម្ពុជា Food Processing TASK Center in Cambodia ហៅ កាត់ថា FTC បានចេញ សេចក្តីជូនដំណឹងមួយស្តីពីការដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារៈបរិក្ខា និងគ្រឿងអេឡិចត្រូនិច ដែលចែក ចេញជា ៣ផ្នែក បើយោងតាមសេចក្តី​ជូនដំណឹងនេះបានប្រាប់ដល់ បណ្តាក្រុមហ៊ុន/សហគ្រាស នានាដោយបញ្ជាក់ថា សម្រាប់ទីកន្លែងទំនាក់ទំនងនេះនឹងធ្វើឡើងអាសយដ្ឋានស្ថិតនៅ ទីតាំង ១១៥៧ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាធានីភ្នំពេញ ចាប់ពីថ្ងៃទី១​៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រាល់ម៉ោងធ្វើការ (Email:[email protected] Tel: 088 5555 807)។ចំពោះ​ការ​ឈប់ទទួល សំណើដេញថ្លៃវេលាម៉ោង ១៧:០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាចំពោះការបើកឲ្យដេញថ្លៃនឹងប្រព្រឹត្តទៅនៅ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមអាសយដ្ឋាន ខាងលើ វេលាម៉ោង ១០:០០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner