សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបន្តបញ្ជ្រាបការយល់ដឹងអំពីកាកបាទក្រហមដល់មន្រ្តីរាជការ និងពលរដ្ឋស្រុកអូរជុំ
រតនគិរី៖សាខាកាកបាទក្រហកម្ពុជា ខេត្តរតនគិរី កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានបើកវគ្គផ្សព្វផ្សាយជាមូលដ្ឋានស្ដីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងមូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំងបី ក្រុមហ៊ុន អាជីវករនានាជាច្រើនរូបក្នុងស្រុកអូរជុំ ដោយមានការអញ្ជើញពីលោកស្រី ខាំ ណាវ អភិបាលរងស្រុកតំណាងលោក គៀង តុលា អភិបាលស្រុកអូរជុំ និងលោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

វគ្គផ្សព្វផ្សាយបានផ្តោតលើមេរៀនសំខាន់ៗមួយចំនួន ក្នុងនេះ១- ប្រវត្តិចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២- សមាសភាគ និងបេសកកម្មរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម,៣- លក្ខណៈវិនិច្ឆ័យ១០យ៉ាងនៃការទទួលស្គាល់សមាគមជាតិ,៤- គោលការណ៍គ្រឹះ ៧ ប្រការ របស់ចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម,៥- បដិរូបនៃភាពមនុស្សធម៌ (កាកបាទក្រហម, អឌ្ឍចន្ទក្រហម, គ្រីស្តាល់ក្រហម),៦- ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់, និងការការពារ បដិរូបកាកបាទក្រហម និង អឌ្ឍចន្ទក្រហម,៧- ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា,៨- ធនធានរបស់មនុស្សកាកបាទក្រហមកម្ពុជា,៩- សមាជិកភាពរបស់កាកបាទក្រហមកម្ពុជា និង១០-មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ៕
ដោយ៖ គតិ យុត្ត




