បញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយស្ទើរតែទាំងស្រុង និងវាជាសមិទ្ធផលដ៏អស្ចារ្យដែលគេមិនសូវបានចាប់អារម្មណ៍

(ភ្នំពេញ)៖ការដំណោះស្រាយបញ្ហាដីធ្លីគឺជាសមិទ្ធផលដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។កន្លងមកវិវាទដីធ្លីជារឿងក្តៅគគុក តែពេលនេះបានផ្លាស់ប្តូរមកស្ងប់ស្ងាត់ធ្វើឱ្យរឿងរាវទាំងឡាយត្រូវបានពន្លត់ស្ទើរអស់ទាំងស្រុង។ទាំងនេះដោយសាររាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដែនដីនគររូបនីយកម្ម និងសំណង់ បានធ្វើការដោះស្រាយវិវាទយ៉ាងច្រើនកន្លងមក រហូតអាចនិយាយបានថាស្ទើរអស់ទៅហើយនាពេលនេះ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជា។

ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្តីពីសន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ឯកឧត្តម ប៉ែន បូណាបានឱ្យដឹងថា៖កន្លងមកនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានកំណត់ចុះ បញ្ជីបង្ហើយក្នុងគោលដៅកែសម្រួលភាពមិនច្បាស់លាស់នៃព្រំកាន់កាប់ កាត់បន្ថយវិវាទដីធ្លីដើម្បី ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តដល់ពលរដ្ឋក្នុងការកាន់កាប់អចលនទ្រព្យ ដើម្បី ឈានទៅកសាងសង្គមកម្ពុជាមួយជាភូមិឋានក្សេមក្សាន្ត។

ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់បន្ថែមថា”បច្ចុប្បន្ននេះដឹកនាំដោយ ឯកឧត្តម ឧប្បនាយករដ្ឋមន្រ្តី សាយ សំអាល់ និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានវាស់វែង និងចុះបញ្ជីក្បាលដីបាន ៧លាន ៧សែនក្បាលដី បាន ចេញបណ្ណ ៧លានបណ្ណ និងបានវាស់វែងដីបន្ថែមបាន ៣លានក្បាលដីទៀត ហើយបានចេញបណ្ណ ៥៦ម៉ឺនបណ្ណហើយ”។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាលបានគូសបញ្ជាក់បន្ថែមថា” ក្រសួងដែនដីរំពឹងថា ក្បាលដីដែលនៅសេសសល់ប្រមាណ ១លាន៥សែនក្បាលដីទៀតនឹងត្រូវបញ្ចប់ការវាស់វែងក្នុងពេលខាងមុខ ដែលការវាស់វែងនេះនឹងអនុញ្ញាតឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល នាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏កំពុងដំណើរការវាស់វែងចុះបញ្ជី ចេញបណ្ណដីរដ្ឋ ដីសមូហភាព ក្នុងនោះក៏មានដីតំបន់ បឹងទន្លេសាបនៃខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌរបស់វត្តផងដែរ។

ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងដែរថានាកន្លងមក បើគេនិយាយពីវិវាទដីធ្លីគឺបានកើតឡើងចំនួន ១៥៦៩០ករណី តែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើការសម្របសម្រួលដោះស្រាយតាមគ្រប់យន្តការបានជាង ១៤៩០០ករណី ដែលអាចនិយាយបានថា នៅសេសសល់ប្រមាណជាង ១ពាន់ករណីទៀតតែប៉ុណ្ណោះពោលគឹស្ទើរទាំងអស់ ។តាមរយៈការដោះស្រាយបាននូវវិវាទបែបនេះយើងអាចសន្និដ្ឋានបានថា ភាពរសើប និងភាពក្តៅគគុកនៃបញ្ហាដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន និងឈានទៅបិទបញ្ចប់ ខណៈដែលកន្លងទៅក្រុមប្រឆាំងតែងតែលើកយកបញ្ហាដីធ្លីមកធ្វើជាអាជីវកម្មនយោបាយ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា៖ក្រសួងដែននីកំពុងដោះស្រាយ វាស់ដី ,ផ្តល់ទំនុកចិត្ត, ផ្តល់សុវត្តិភាព, សុវត្តិផ្លូវច្បាប់, ដោយក្នុងនេះផ្តល់ទាំងសន្តិភាពផ្លូវចិត្ត ដែលពួកគាត់កំពុងកាន់កាប់អចលនាទ្រព្យរបស់ខ្លួន៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner