លោក គីម ជុងអ៊ុន ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ព្រោះជម្លោះអ៊ុយក្រែន

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសជាច្រើនកំពុងលូកដៃចូលក្នុងសង្គ្រាមអ៊ុយក្រែន ដោយលោកបានព្រមានថា ការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះសង្គ្រាមលោកលើកទី៣ កំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េកាលពីថ្ងៃចន្ទ។

នៅក្នុងសន្ទរកថាថ្លែងទៅកាន់មេបញ្ជាការកងវរសេនាតូច និងមន្ត្រីយោធានៅទីក្រុងព្យុងយ៉ាង លោក គីម បានប្រើពាក្យសម្តីធ្ងន់ៗដាក់អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដោយបានចោទប្រកាន់ពួកគេ អំពីការចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន ដើម្បីពង្រីកវិសាលភាពអន្តរាគមន៍យោធានៅទូទាំងពិភពលោក ។

ប្រព័ន្ធ ផ្សព្វផ្សាយ មិន បាន បញ្ជាក់ ថា តើ លោក គីម បាន និយាយ អំពី ការ បញ្ជូន ទាហាន កូរ៉េ ខាង ជើង ទៅ កាន់ ប្រទេស រុស្ស៊ី ឬ យ៉ាង ណា នោះ ទេ។ ប៉ុនប៉ុន្តែកងទ័ពកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា បានចូលរួមក្នុងការប្រយុទ្ធ នឹង អ៊ុយក្រែន។

យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីអ្នកជំនាញដែលនិយាយថា លោក គីម កំពុងព្យាយាមបិទបាំងការមិនសប្បាយចិត្ត ដែលអាចកើតមានជុំវិញការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ក្នុងចំណោមមន្ត្រីជួរមុខ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner