បញ្ជូនម្ចាស់គ្លីនិកឯកជនពីរនាក់ដែលធ្វើឱ្យអ្នកជំងឺស្លាប់ ទៅតុលាការ

តាកែវ៖មានហេតុការណ៍មួយបានកើតឡើងនៅស្រុកបាទី ខេត្តតាកែវ​កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពី​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញក្មេងស្រីអាយុ៣ឆ្នាំ យំអោបសាកសពស្ត្រីម្នាក់នៅគុម្ពោត​ព្រៃ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាបានប្រទះឃើញសាកសពស្ត្រីម្នាក់រួមជាមួយក្មេងស្រីអាយុ៣ឆ្នាំ នៅអង្គុយ​យំអោប​សពនៅក្នុងគុម្ពោតព្រៃនាវេលាម៉ោង៦ និង ៣០នាទីថ្ងៃទី១៩ ខែវិច្ឆិកា​លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល​ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ដផង​ នគរបាលជំនាញសហការជាមួយ​នគរបាលស្រុកបាទី បានចុះទៅដល់កន្លែងកើតហេតុដើម្បីអនុវត្តតាមជំនាញ។

ក្រោយការពិនិត្យសមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនគ្រូពេទ្យពីរនាក់ប្ដីប្រពន្ធ មានឈ្មោះ ហៀង សុងហាក់ ភេទប្រុសអាយុ ៣៧ឆ្នាំ (ប្តី)និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា ។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានព្យាបាលជនរងគ្រោះ ហើយបណ្ដាលឱ្យជនរងគ្រោះស្លាប់ ។ខ្លួនក៏បានដឹកសព
ជនរង​គ្រោះមកប្លុងចោលនៅគុម្ពោតព្រៃនេះទៅ។នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាសមត្ថកិច្ចបានកសាងសំណុំរឿង និងនាំខ្លួនគ្រូពេទ្យទាំងពី​រនាក់ទៅសាលាដំបូងខេត្ដហើយ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕


ដោយ៖ តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner