កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅចុងខែវិច្ឆិកានេះនៅខេត្តសៀមរាប

(សៀមរាប)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

នេះបើយោងតាមការបញ្ជាក់ពីសំណាក់ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាអនុប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» ដោយបានរៀបចំនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការអាជ្ញាធរមីន កម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បន្តថា កិច្ចប្រជុំកំពូលនៅសៀម នេះជាកិច្ចប្រជុំប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានគោលដៅជួយដល់ពិភពលោក ក៏ដូចជាមនុស្សដែលរងដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលបច្ចុប្បន្ននេះ មនុស្សប្រមាណ ជាង៥ពាន់នាក់ ដែលរងគ្រោះដោយសារ កាកសំណល់ដោយសារកាសសំណល់សល់ពីសង្គ្រាម។

ឯកឧត្តម បន្តថា សកលលោកទាំងមូលនិងធ្វើដំណើរមកទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ ដើម្បីរួមគ្នាសម្ដែងនូវការសាមគ្គីធម៌ពោរពេញដោយការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ ដើម្បីពិភពលោកគ្មានមីន។ កម្មវិធីនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យទី២៤ ព្រឹកដោយមានការដើរដង្ហែក្បួន ដើម្បីពិភពលោកគ្មានមីនដោយក្បួន និងដើរពីប្រាសាទអង្គរតូច ទៅផ្សារបាយ័ន ទីលានជល់ដំរីដែលមានប្រវែងប្រមាណជា ៤គីឡូម៉ែត្រ ដោយមានការចូលរួមដើរពីគណៈប្រតិភូមដែលមកដល់ មានទាំងបណ្តាអង្គទួត អគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅក្នុងខេត្តសៀមរាប ប្រមាណ២ពាន់នាក់ដែលនឹងចូលរួមដើរនេះ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា ការដើរដង្ហែក្បួននេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលមានអ្នកចូលរួមប្រមាណជាង ២ពាន់នាក់ដែលជា គណៈប្រតិភូមកពី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង ស្ថាប័ន តំណាងស្ថានទូត អគ្គកុងស៊ុល ប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍មន្ត្រី រដ្ឋបាលខេត្តសៀមរាប និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តមទេសរដ្ឋមន្តីបន្តែមថា បណ្តាគណៈប្រតិភូដែលអញ្ជើញមកដល់ ក៏និងទៅទស្សនានៅ សារមន្ទីរតេជោសន្តិភាពដើម្បីកម្មភាពមីននៅខេត្តសៀមរាប ដើម្បីឲ្យគណៈប្រតិភូរបស់យើងនៅទូទាំងពិភពលោកលោកបានឃើញកម្មភាពនៃគ្រាប់ និងកាកសំណល់សល់ពីសង្គ្រាមដែលបានក៏កើតឡើង និងបន្សល់ទុកនៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា សម្តេច បវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជាអធិបតីភាប ដ៏ខ្ពស់ខ្ពស់ ថ្លែងសារគន្លឹះសំខាន់ នៅក្នុង កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីន» ដែលប្រារព្ធធ្វើឡើងនៅលើទឹកដីអង្គរ នាក្រុងសៀមរាប ខេត្តសៀមរាបផងដែរ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner