វត្តដំណាក់បានជួសជុលរួចរាល់ជាស្ថាពរដើម្បីប្រយោជន៍ស្រាវជ្រាវ និងទេសចរណ៍
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ វត្តដំណាក់ មានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានជួសជុលរួចរាល់ជាស្ថាពរ ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រះវិហារដែលបានជួសជុលមួយរយ:កន្លងមក បច្ចុប្បន្នគឺបានរួចរាល់ ១០០ភាគរយហើយ ។
ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា សង្ឃឹមជឿជាក់ថា ក្រោយការជួសជុល សំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត សម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សាបាននូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ ៕
ដោយ ៖ ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។