លោក Zelensky ភ័យ​អាមេរិកផ្តាច់ជំនួយ ចាញ់សង្គ្រាម

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ Fox News កាលពីពេលថ្មីៗនេះថា អ៊ុយក្រែន «នឹងចាញ់» សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិក កាត់បន្ថយការផ្តល់មូលនិធិយោធា ដល់ទីក្រុង Kyiv ដោយគេដឹងថា អាមេរិកនឹងប្តូរដ្ឋបាលថ្មី ក្រោមការដឹកនាំរបស់ Trump។

លោក Zelensky បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍អាមេរិកមួយនេះថា «ប្រសិនបើពួកគេកាត់ ខ្ញុំគិតថា យើងនឹងចាញ់..យើងនឹងប្រយុទ្ធ តាមលទ្ធភាព ប៉ុន្តែ វាមិនគ្រប់គ្រាន់ដើម្បីយកឈ្នះទេ ហើយខ្ញុំគិតថា មិនគ្រប់គ្រាន់ ដើម្បីរស់នោះទេ»។

ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានគេសង្ស័យយ៉ាងខ្លាំង ចំពោះជោគវាសនាប្រាក់រាប់ពាន់លាន ដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានផ្តល់ឱ្យអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ផ្តើមនៅឆ្នាំ២០២២។ ​លោក Trump បានសន្យា ម្តងហើយម្តងទៀតថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីរបៀបដែលលោកនឹងធ្វើនោះទេ។

លោក Zelensky បានប្រាប់ Fox ថា «ការរួបរួម» រវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិកគឺ «សំខាន់បំផុត»។ លោក Trump បាននិយាយថា លោកអាចមានឥទ្ធិពល លើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់សង្រ្គាម ដោយលោកបញ្ជាក់ថា «ពីព្រោះខ្ញុំ ខ្លាំងជាងពូទីន ឆ្ងាយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner