សម្តេចតេជោ ហ៊ុន សែន ស្នើក្រសួងធម្មការ ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញា​ធរ ពិចារណារកទីតាំងរួម ខណៈទីអារាម ពោរពេញទៅដោយចេតិយ

(ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើក្រសួងធម្មការ និងសាសនា ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញាធរ ពិចារណារកទីតាំងរួម ខណៈទីអារាម​បច្ចុប្បន្ន ចង្អៀនណែនទៅដោយចេតិយ របស់ប្រជាពុទ្ធបរិស័ទ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណា​ចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់​ខ្ពស់​បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាត​មន្ត្រី​​​សង្ឃ​ទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សំណាងល្អ បច្ចុប្បន្ននៅទីវត្តអា​រាម មានកន្លែងសម្រាប់ធ្វើចេតិយបាន ប៉ុន្តែនៅពេលខាងមុខ គ្មានកន្លែងធ្វើ​ចេតិយទេ ។ ដូច្នេះ អាចជាវដីទុកនៅទីកន្លែងណាមួយ កុំនៅឆ្ងាយពេក ដើម្បី​ពុទ្ធបរិស័ទអាចមានទីកន្លែងសម្រាប់ការធ្វើចេតិយ បើធ្វើតែក្នុងវត្តរបៀបនេះ ពេលខ្លះ រើកុដលោក ធ្វើចេតិយក៏មានដែរ ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមើលឃើញថា បច្ចុប្បន្ន នៅតាមទីធ្លាវត្តអា​រាម ហាក់មានសភាពចង្អៀតណែន និងមានចេតិយគ្របដណ្ដប់លើទីធ្លាវត្ត​អារាមស្ទើរ ៥០ភាគរយ ទៅហើយ ដូច្នេះគួរគិតគូរទុកជាមុន ដើម្បីសម្រួល​ទៅដល់ប្រជាពលរដ្ឋអាចជាវដី ទៅធ្វើចេតិយ ។

សម្ដេចតេជោ បានបញ្ជាក់ថា ចិន មានកន្លែងសម្រាប់ធ្វើមុង ហើយកម្ពុជា ក៏អាចមានកន្លែងសម្រាប់បញ្ចុះ ការធ្វើចេតិយផងដែរ ចំពោះរឿងមច្ឆាវិញ មិនពិបាកនោះទេ ។ ក្នុងន័យនេះ សម្ដេច ថា ការរៀបចំបែបនេះ មិនមែន​ជាផ្នូរខ្មោចរួមដូចសម័យ ប៉ុល ពត ទេ ប៉ុន្តែជាទីកន្លែងសម្រាប់ជួបជុំគ្រួសារ ដែលមានអាទិភាព យកទៅដាក់រួមផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner