ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបន្តបេសកកម្មផ្លាស់ប្តូរវប្បធម៌ នៃការចាក់​បញ្ចាំងខ្សែភាពយន្ត នៅខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ បានមកចាក់ បញ្ចាំងលើទឹកដី នៃខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួល​ពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងកិច្ចសហការពីរដ្ឋបាល​សា​លាខេត្ត និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដោយក្រុមការងារបានរៀបចំសម្ភារៈ ដំឡើង ប៊ែនន័រ ស្លាយ ដើម្បីបានចាក់បញ្ចាំង ជូនពុក ម៉ែ បងប្អូនប្រជាពលរដ្ឋបានទស្សនាកំសាន្ត។

លោក ប៊ុនថន សុខាណារិទ្ធ ដែលជាប្រធានស្តីទី នៃមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរខេត្ត បានជួយសម្របសម្រួល លើទីតាំងចំនួន៥ គឺ ១-សួនច្បារសម្តេចចៅហ្វាវាំង,២-តារាងបាល់ទាល់ មុខសាលាខេត្ត ,៣-សួនច្បារវិមានឯករាជ្យ,៤-ទីតាំងភូមិអណ្តូងឬស្សី និង៥-វិទ្យាល័យ កំពង់ត្រ​ឡាច ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការ​ក្រសួងវប្បធម៌និងវិចត្រសិល្បៈ និងលោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានចូលរួមទស្សនា ប្រមាណជា ១៤០០នាក់ ដែលធ្វើអោយកម្មវិធីចាក់បញ្ចាំងភាពយន្តចល័តមួយនេះ ប្រកបដោយស្នាម​ញញឹម ក្រោមបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ ពីសំណាក់បងប្អូន​ប្រជា​ពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ មិនថាយុវជន យុវតី កុមារា កុមារី លោកយាយ លោកតា អ៊ុ ពូ មីងផងដែរ។

វិស័យភាពយន្តបានដើរតួរយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ វប្បធម៌ ប្រពៃណី និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈខ្សែរភាពយន្ត។ទោះបីសព្វ​ថ្ងៃនេះ បច្ចេកវិទ្យាទំនើប ជឿនលឿន យ៉ាងក៏ដោយ ការផ្សព្វផ្សាយ ការអប់រំ វប្បធម៌ ប្រពៃណី តាមរយៈខ្សែភាពយន្តមិនទាន់រីកចម្រើននោះទេ។ដូច្នេះក្រុម​ការងារបានដើរចាក់បញ្ចាំងតាមនិគមជនបទ ក្រុង ស្រុក ខណ្ឌ ក្នុងគោល​បំណង​ចំណងមិត្តដែកថែបរវាងប្រទេសកម្ពុជា និងចិន។

លោកស៊ុន រតន: អនុប្រធានការិយាល័យផលិត នៃមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ខ្សែភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និង​ជីវភាព​រស់នៅរបស់ប្រជាជន និងការរីកចម្រើន នៃប្រទេសទាំង២ កម្ពុជា និងចិន ដែលជាមហាមិត្តដែកថែប។

លោកអនុប្រធានការិយាល័យ បន្តថា ការបញ្ចាំងភាពយន្តនេះ បានធ្វើឡើង​ស្រប​ពេល​ដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និង​ទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការ​លើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ។ តាមរយៈការចុះចាក់បញ្ចាំងជាច្រើនខេត្តកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋដែលចូលរួមទស្សនាបានបង្ហាញទឹកមុខរីករាយ និងគាំទ្រ​សកម្មភាពការចាក់បញ្ចាំងនេះ ហើយបានសូមណូមពរឲ្យក្រុមការងារ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តចុះចាក់ញ្ចាំងភាពយន្ត នៅឆ្នាំ​ក្រោយៗទៀត ។

គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើតរយៈពេល៦ឆ្នាំហើយ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិន​ប្រចាំ​កម្ពុជា ក្នុងន័យផ្សព្វផ្សាយពីចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ដែលជា​មហា​មិត្តដែកថែម៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner