១០ ខែមកនេះ វៀតណាមកើបលុយជាង ៣ពាន់លានដុល្លារពីការនាំចេញបង្គា

ហាណូយ ៖ ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៤ នេះ ប្រទេសវៀតណាមកើបលុយបានចំនួន ៣ ពាន់ ២០០ លានដុល្លារពីការនាំចេញបង្គា កើនឡើង ១៣ ភាគរយ ។

ទីផ្សារធំបំផុតសម្រាប់ការនាំចេញបង្គារបស់វៀតណាមគឺទោកាន់ប្រទេសចិន និងទីក្រុងហុងកុង ដែលមានទឹកប្រាក់សរុបរហូតដល់ ៦៧៦ លានដុល្លារ កើនឡើង ៣១ ភាគរយ ខណៈអាមេរិកជាទីផ្សារបន្ទាប់លើនាំចូលបង្គាវៀតណាម មានតម្លៃ ៦៤៦ លានដុល្លារ កើនឡើង ១០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

ចំណែក ការនាំចេញបង្គារបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបវិញ មានទឹកទំហំប្រាក់ចំនួន ៤០៨ លានដុល្លារ កើនឡើង ៣២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា គ្រាន់តែក្នុងមួយខែតុលា វៀតណាមអាចរកចំណូលបានពីការនាំចេញបង្គារហូតដល់ ៣៩៤ លានដុល្លារ ពោលកើនឡើង ២៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

ការកើនឡើងការនាំចេញបង្គារបស់វៀតណាមក៏មានការចូលរួមចំណែកពីផលិតផលបង្គាកែច្នៃផងដែរ ក្រោយមានការយកចិត្តទុកដាក់ពីសំណាក់សហគ្រាសវៀតណាម ។ កំណើននេះអាចនាំវៀតណាមទទួលបានទឹកប្រាក់ដល់ ៤ ពាន់លានដុល្លារសម្រាប់ការនាំចេញបង្គាពេញមួយឆ្នាំ ២០២៤ នេះ ៕

ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner