ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤
ភ្នំពេញ៖ ការងារជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង ខេត្តសៀមរាប ដោយក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាគ្រោងនឹងបញ្ចប់នៅខែធ្នូចុងឆ្ ។នេះបើតាមអាជ្ញាធរជាតិអប្សរាឱ្យដឹងនៅថ្ងៃទី២៣
ខែវិច្ឆិកា ឆ្នាំ២០២៤។

សកម្មភាពជួសជុលបានចាប់ផ្តើមនៅខែឧសភា ។អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានអធិប្បាយថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿនការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ,ខាងជើង។មកដល់បច្ចុប្បន្ន សម្រេចការងារសរុបបានប្រមាណ៩៥ភាគរយហើយ។

អ្នកស្រីបន្តថាប្រាង្គនេះមានហានិភ័យខ្លាំងមួយក្នុងចំណោមប្រាង្គដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារឱ្យជួសជុលជាបន្ទាន់ ដើម្បីឱ្យជញ្ជាំងឥដ្ឋដែលនៅសល់ដួលរលំ។

អ្នកជំនាញរូបនេះបន្តថា មុនជួសជុល ប្រាង្គG15 មានស្ថានភាពខូចខាតដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀងជ្រាបចូលរចនាសម្ព័ន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយនៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែង៕
ដោយ៖ម៉ាដេប៉ូ
រូបថត៖អាជ្ញាធរជាតិអប្សរា





