កម្ពុជាទទួលជោគជ័យក្នុងការសម្អាតគ្រាប់មីន ដោយប្រើប្រាស់​វិធីសាស្រ្ត៣សំខាន់

ភ្នំពេញ៖ ការប្រើប្រាស់វិធីសាស្រ្តចំនួន៣គឺ សម្ភារៈទំនើបក្នុងការ​រុករកគ្រាប់មីន ,ការប្រើប្រាស់ត្វសុនខ(ឆ្កែ) និងសត្វកណ្តុរ រួមផ្សំនោះ​បានធ្វើឱ្យកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការសម្អាតមីននាកន្លងមក។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី​ពិភពលោក​មួយដែលគ្មានមីន»កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរ​មីន និងជាអនុ​ប្រធានអនុស​ញ្ញា​អូតាវ៉ាឆ្នាំ២០២៤ បានបញ្ជាក់ថា សម្ភារៈ​រាវមីន ដែលកម្ពុជាបាន​យក​មកប្រើប្រាស់នាកន្លងមក​គឺបានប្រើប្រាស់​ប្រភេទទំនើបបំផុត ទើបទទួលជោគជ័យនាពេលបច្ចុប្បន្ន។

ឯកឧត្ដម លី ធុជ បានចាត់ទុក សម្ភារៈគឺជាបដិវត្តន៍នៃការសម្អាតមីន​របស់កម្ពុជា។ក្រៅពីនេះកម្ពុជាក៏ជាប្រទេសមួយដែលបណ្តា​ប្រទេស​មួយចំនួនដូចជាសហរដ្ឋអាមេរិកយកសម្ភារៈរបស់គេមកធ្វើតេស្ត, ជប៉ុនក៏អញ្ចឹងដែរក៏គេយក​សម្ភារៈរបស់គេ​មកធ្វើតេស្ត​នៅកម្ពុជា​ដែរមុនយកទៅប្រើប្រាស់”។

ឯកឧត្តមបន្ថែមថា ដោយឡែកសម្រាប់ការប្រើប្រាស់ សុនខ វិញគឺ​ជាផ្នែកសំខាន់មួយទៀតក្នុងការកំចាត់មីន ដូចគ្នាពោលគឹ​គេប្រើ​ប្រាស់វាសម្រាប់ហិតក្លិន ទាំងមុនបោសសម្អាត និងក្រោយបោស​សំអាត។សត្វសុនខ ក៏ជួយបានច្រើនដូចគ្នា។ក្រៅពីនេះកម្ពុជាក៏​ប្រើសត្វកណ្តុរធំៗមកចូលរួមកំចាត់គ្រាប់មីន។កណ្តុររាវមីនទាំងនេះ​កម្ពុជាបានយកពីប្រទេសគេក្នុងនេះបណ្តុះបណ្តាលវា ចាប់ពី១០​ទៅ១១ខែគឺអាចប្រើប្រាស់ការងារបានហើយតាមរយៈការប្រើកណ្តុរនេះយើងបានបោសសម្អាតមីនជាង៥០គីឡូម៉ែត្រក្រឡាមកហើយ។

ឯកឧត្ដម លី ធុជ បន្តថា ក្នុងទសវត្ស១៩៩០យើងមានអ្នកគ្រោះថ្នាក់​ដោយ​គ្រាប់មីនរហូតដល់ជាង៤ពាន់នាក់ក្នុងមួយឆ្នាំ។ តែ​បច្ចុប្បន្ន​កម្ពុជាបានទទួលជោគជ័យក្នុងការលុបបំបាត់មីន យ៉ាងគួរឱ្យ​កោតសរសើរ។កម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេសដែល​ជោគជ័យ​យ៉ាងធំធេងពីទឹកដីមានមីនច្រើន ប្រែក្លាយជាដីមាស ដែលមាន​ផ្ទៃដីជាង៣០២៤ម៉ែត្រក្រឡា បានរំដោះចេញពី​គ្រាប់មីនក្នុងរយៈ​ពេលជាង៣០ឆ្នាំមកនេះ៕
អត្ថបទ៖ម៉ាដេប៉ូ,
រូបភាព៖រិន រចនា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner