អ៊ីស្រាអែលវាយប្រហារកណ្តាលរដ្ឋធានីរបស់លីបង់ ស្លាប់មនុស្ស៥០នាក់
បរទេស៖ ប្រទេសលីបង់បាននិយាយថា ការវាយប្រហារតាមអាកាស របស់កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស ប្រមាណ៥៥នាក់ ដែលអ្នកស្លាប់ភាគច្រើន គឺស្ថិតនៅចំណុចកណ្តាលរដ្ឋធានី Beirut ប៉ុន្តែ អ៊ីស្រាអែលអះអាងថា គេបន្តកំចាត់ក្រុមហេសបូឡា។
ការវាយប្រហារបានបន្តមាន បន្ទាប់ពីការអំពាវនាវដោយយោធាអ៊ីស្រាអែល ឱ្យជម្លៀសចេញ។ ប៉ុន្តែ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយ លើការវាយប្រហារ នៅកណ្តាលក្រុង Beirut នោះទេ ដោយគ្រាន់តែបាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅ របស់ក្រុមហេសបូឡា សាជាថ្មីម្តងទៀត នៅជាយក្រុង ភាគខាងត្បូង ដែលជាបន្ទាយដ៏រឹងមាំ របស់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ទាំងនេះ។
សេចក្តីថ្លែងការណ៍យោធាអ៊ីស្រាអែល បាននិយាយថា ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ កងកម្លាំងអាកាសបានវាយប្រហារមជ្ឈមណ្ឌល ទីបញ្ជាការរបស់ក្រុមហេសបូឡា, កន្លែងផ្ទុកអាវុធ និងហេដ្ឋារចនាសម្ព័ន្ធភេរវករ នៅក្នុងតំបន់ Dahieh។
ប្រទេសលីបង់និយាយថា មនុស្ស ជាង៣៦៧០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសនេះ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយការស្លាប់ភាគច្រើន គឺមានចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត