Biden ចង់លុបបំណុល៤.៦ពាន់លានដុល្លារពីអ៊ុយក្រែន

បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងស្វែងរកការលុបចោលបំណុល ៤.៦ពាន់លានដុល្លារអាមេរិក ពីប្រទេសអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីពេលថ្មីៗនេះ។

ប្រភពបានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងលុបចោលផ្នែកខ្លះ នៃបំណុលរបស់អ៊ុយក្រែន នេះបើតាមលិខិតមួយ ផ្ញើទៅកាន់សភាជាតិអាមេរិក ចេញពីក្រសួងការបរទេស។ លិខិតនោះបញ្ជាក់ថា ការលើកលែងបំណុលចំនួន ៤.៦៥ពាន់លានដុល្លារ ដែលជំពាក់ដោយអ៊ុយក្រែន នឹងជួយឲ្យក្រុង Kiev មានជ័យជំនះ ដែលស្របតាមផលប្រយោជន៍ របស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នៅអឺរ៉ុប, G7 និង NATO។

យោងតាមក្រុមប្រឹក្សាសហរដ្ឋអាមេរិកស្តីពីទំនាក់ទំនងបរទេស (CFR) បានបង្ហាញថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ សមាជិកសភាអាមេរិកបានអនុម័តច្បាប់ចំនួន៥ ដែលផ្តល់ប្រាក់ សរុបចំនួន ១៧៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះ ក្រុង គៀវត្រូវបានផ្តល់ជំនួយផ្ទាល់ ជាង១០០ពាន់លានដុល្លារ រួមទាំង ៣៣.៣ ពាន់លានដុល្លារ ដើម្បីពង្រឹងថវិការបស់ខ្លួន និង ៦៩.៩ ពាន់លានដុល្លារ សម្រាប់អាវុធ និងផ្នែកផ្សេងទៀត។

យ៉ាងណាក៏ដោយ ប្រធានាធិបតីថ្មី របស់អាមេរិក លោក Dolnald Trump ដែលគ្រោងចូលគ្រប់គ្រងសេតវិមាន នៅខែមករា ឆ្នាំ២០២៥ តែងតែព្យាយាមផ្លាស់ប្តូរបន្ទុកនៃការគាំទ្ររបស់អាមេរិក ដល់អ៊ុយក្រែន ឲ្យទៅអឺរ៉ុបជាអ្នកទទួលខុសត្រូវ ច្រើនជាងវិញ៕

ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner