ហ្វីលីពីន ៖ អនុប្រធានាធិបតីគំរាមធ្វើឃាតប្រធានាធិបតី

ម៉ានីល ៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានថ្លែងគំរាមធ្វើឃាតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ប្រសិនបើលោកស្រីត្រូវបានគេសម្លាប់។

លោកស្រី Sara បានប្រាប់សន្និសីទកាសែតមួយនាពេលថ្មីៗនេះថា លោកស្រីបាននិយាយទៅកាន់ឃាតករម្នាក់ និង បានណែនាំឱ្យសម្លាប់លោកប្រធានាធិបតី, លោកជំទាវទី១របស់គាត់ និង ប្រធានសភាតំណាងរាស្រ្តដែលជាសាច់ញាតិរបស់ប្រធានាធិបតី។

លោកស្រីបន្ថែមថា រឿងនេះនឹងកើតឡើង ក្នុងករណីលោកស្រីខ្លួនឯងត្រូវគេធ្វើឃាត។ ទោះបីជាយ៉ាងណា អនុប្រធានាធិបតីហ្វីលីពីនរូបនេះ មិនបានបញ្ជាក់លំអិត អំពីការប៉ុនប៉ងធ្វើឃាតលោកស្រីទេ។

ឆ្លើយតបនឹងសារគំរាមរបស់លោកស្រី Sara ក្រុមសន្តិសុខប្រធានាធិបតីហ្វីលីពីននិយាយថា ខ្លួនបានពង្រឹងសន្តិសុខ ហើយកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់នានា ដើម្បីរារាំង និងការពារប្រឆាំងការគំរាមកំហែងណាមួយ ចំពោះអាយុជីវិតប្រធានាធិបតី និងគ្រួសាររបស់គាត់។
 
សូមបញ្ជាក់ថា លោកស្រី Sara បានលាលែងពីគណៈរដ្ឋមន្ត្រីក្នុងខែមិថុនា ដែលនេះបង្ហាញពីការដួលរលំសម្ព័ន្ធភាពនយោបាយក្នុងប្រទេសហ្វីលីពីន។

លោកស្រី Sara និងលោក Marcos Jr មេដឹកនាំផ្តាច់ការហ្វីលីពីន ទទួលបានជ័យជម្នះការបោះឆ្នោតឆ្នាំ ២០២២។ ប៉ុន្តែគ្រួសារទាំងពីរមានជម្លោះលើគោលនយោបាយការបរទេស និងសង្រ្គាមប្រឆាំងគ្រឿងញៀន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner