អូស្ត្រាលីទាត់ចោលផែនការពិន័យក្រុមហ៊ុនបណ្ដាញសង្គមរឿងសាយភាយព័ត៌មានមិនពិត
អត្ថបទដោយ៖
ឈឹម ទីណា
កង់បេរ៉ា ៖ រដ្ឋាភិបាល និងអ្នកនយោបាយអូស្ត្រាលីបានច្រានចោលផែនការដាក់ពិន័យក្រុមហ៊ុនបណ្ដាញសង្គម ទាក់ទិននឹងបញ្ហាអសមត្ថភាពទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត។
សេចក្ដីព្រាងច្បាប់មួយ រដ្ឋាភិបាលអូស្ត្រាលីមានបំណងផាកពិន័យក្រុមហ៊ុនបណ្ដាញសង្គមរហូតដល់ ៥ភាគរយនៃប្រាក់ចំណូលសកលរបស់ពួកគេ ក្នុងករណីខកខានទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិតតាមអ៊ីនធឺណិត។
ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីគមនាគមន៍អូស្ត្រាលី លោកស្រី Michelle Rowland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីបានសម្រេចចិត្តលុបចោលសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីមានការប្រឆាំងយ៉ាងខ្លាំងនៅក្នុងព្រឹទ្ធសភា។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អូស្ត្រាលី ក្នុងការដោះស្រាយបញ្ហាកើនឡើងព័ត៌មានមិនពិតយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធបណ្ដាញសង្គម៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។