រដ្ឋមន្ត្រីក្រសួងកសិក្ម អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅ​កសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

សូមជម្រាបជូនថា កសិដ្ឋានផលិត​ពូជ​ស្រូវ​ទួលសំរោង គឺជាទីតាំងផលិតគ្រាប់​ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណា​ត់ថ្នាក់​ចុះ​បញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន ៤៥​ហិកតា ។ តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មាន​លក្ខណៈ​​​សុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្ម​ក្នុង​ការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។

តាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណ៤តោនក្នុងមួយហិកតា។ ដូច្នេះ បើសហគមន៍កសិកម្ម ឬក្រុមហ៊ុនផលិតពូជស្រូវត្រូវការគ្រាប់ពូជស្រូវ​សម្រាប់ផលិតជាគ្រាប់ពូជបន្ត សូមទំនាក់ទំនង លោក អ៊ឹង ស៊ីណា ដែលមានលេខទូរស័ព្ទ ០១២ ៩៧៤ ៤៩៤៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner