វៀតណាមមានផ្សារទំនើបអ៊ីអនចំនួន៧, សង់ថ្មី១ទៀត ខែក្រោយ

បរទេស ៖ កាសែត VNexpress បានចេញផ្សាយថា នៅខែក្រោយនេះ ក្រុមហ៊ុនលក់រាយរបស់ជប៉ុន Aeon នឹងសាងសង់ផ្សារទំនើបរបស់ខ្លួនមួយទៀត តម្លៃ ២០០ លានដុល្លារ នៅតំបន់ Ha Long ក្នុងប្រទេសវៀតណាម​ ជាហេតុនាំឲ្យផ្សារ Aeon នៅក្នុងប្រទេសនេះ នឹងកើនដល់សរុប ចំនួន៨កន្លែង។

ប្រភពថា ក្រុមហ៊ុនលក់រាយ Aeon Mall Vietnam នឹងចាប់ផ្តើមសាងសង់ផ្សារទំនើប តម្លៃ​២០២លានដុល្លារអាមេរិក នៅទីក្រុងទេសចរណ៍ ភាគខាងជើង Ha Long នៅដើមខែធ្នូ ឆ្នាំ២០២៤។

ប្រភពបន្ថែមថា មកដល់ពេលនេះ ហាងលក់រាយរបស់ជប៉ុនមួយនេះ មានផ្សារទំនើប Aeon ​ចំនួន៧ នៅក្នុងប្រទេសវៀតណាម ដែលមានទំហំផ្ទៃដីសរុប ៤៦ម៉ឺន២ពាន់ម៉ែត្រការ៉េ។

VNexpress បានចេញផ្សាយដែរថា ប្រទេសវៀតណាមគ្របដណ្តប់ជិត៤០% នៃប្រាក់ចំណេញ នៅក្រៅប្រទេស របស់ផ្សារទំនើប Aeon ។ ក្រុមហ៊ុនលក់រាយមួយនេះបានវិនិយោគ ១.៥ ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner