ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងរដ្ឋបាលមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែបកំពុងអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ “មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា”

(ភ្នំពេញ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងរដ្ឋបាលមូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់បាននិងកំពុងអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា” គោលនយោបាយអាទិភាពទាំង ៦ និងវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលប្រកបដោយនវានុវត្តន៍ និងភាពប្រាកដនិយម។នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់២៦ វិច្ឆិកា ២០២៤។

ប្រភពខាងលើនេះបានឱ្យដឹងដែរថា ៖ តាមរយៈការអនុវត្តគោលនយោបាយនេះក៏បាននិងកំពុងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ឆ្នេរ និងបែងចែកផ្លែផ្កានៃការអភិវឌ្ឍប្រកបដោយសមធម៌ដល់ប្រជាពលរដ្ឋនៅជាមួយគ្នានេះក្រុមការងារនឹងបន្តជ្រោងទង់សាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ ក្នុងការជំរុញកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីធានាថាប្រជាពលរដ្ឋនៅមូលដ្ឋាន មានជីវភាពរស់នៅកាន់តែប្រសើរឡើង និងជំរុញចក្ខុវិស័យក្នុងការប្រែក្លាយខេត្តនៃតំបន់ឆ្នេរជាតំបន់សេដ្ឋកិច្ចពិសេស I’mគំរូពហុបំណង ជារបៀងសេដ្ឋកិច្ចពិសេសពហុបំណងនិងប្រទាក់ក្រឡា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner