សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តថ្មី
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ធំ៖សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់អ្នកស្ម័គ្រចិត្ត ជ្រើសរើសថ្មីនៅឃុំពាមបាង ស្រុកស្ទោង ក្រោមអធិបតីភាព លោកស្រី ឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។
វគ្គបណ្តុះបណ្តាលនេះដើម្បីបំពេញទៅតាមលក្ខខណ្ឌរបស់កាកបាទក្រហម និងបង្កើនជំនាញក្នុងការជួយសង្គ្រោះបឋម ព្រមទាំងឱ្យអ្នកស្ម័គ្រចិត្តទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឯងផ្ទាល់ និងប្រជាជនក្នុងសហគមន៍ ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារដែលតែងតែជួបប្រទះជាញឹកញាប់ ឬអ្នកជួយឧបទ្ទវហេតុផ្សេងៗ មុនពេលបញ្ចូនជនរងគ្រោះទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្រូពេទ្យវិជ្ជាជីវៈមកដល់៕
ដោយ៖ប៊ុនរដ្ឋា
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។