កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់ឱ្យឈរជើងការពារនៅតាមគោលដៅសំខាន់ៗ

តាកែវ៖ក្នុងកិច្ចប្រជុំពង្រឹងកិច្ចការងារសន្តិសុខជាមួយកងកម្លាំង​នគរបាលផែនព្រហ្មទណ្ឌកាលពីព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដតាកែវឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានលើកឡើងអំពី ការរៀប​ចំ​កងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់ឱ្យ​ឈរជើងការពារនៅតាមគោលដៅសំខាន់ៗ​ដែល​ងាយនឹងរងគ្រោះក្នុងភូមិសាស្រ្តខេត្តតាកែវដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្កាបង្ក្រាបបទល្មើសឱ្យ​បានទាន់​ពេលវេលា ។

ឯកឧត្តមស្នងការបានរំលឹកថា ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌​កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំឱ្យ​អស់កម្លាំងកាយចិត្ត​បំពេញ​តួនាទីភារកិច្ចត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់ កាត់បន្ថយបញ្ហា​ក្មេងទំនើង ចោរឆក់ប្លន់។ ត្រូវតែបង្កើនការចេញ​ល្បាតតាម​គោលដៅ​ងាយ​រងគ្រោះឱ្យបានច្រើន ។
ឯកឧត្តមស្នងការក៏បាន ជំរុញឱ្យកងកម្លាំងនគរបាលយុត្តិធម៌ត្រូវតែបន្ត​ស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់​យកមក​ផ្តន្ទាទោសតាមច្បាប់ ត្រូវក្តាប់មុខសញ្ញាឱ្យបានទាំងមានដីការ ឬអត់​ដីការ និងមុខសញ្ញាទើបចេញពីពន្ធនាគារ​ទៅរស់នៅ​ក្នុងមូលដ្ឋាន​ដើមវិញ។ត្រូវបន្តការផ្សព្វផ្សាយតាមវេទិកាសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ជាដើម៕
ដោយ៖តាកែវ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner