រដ្ឋបាលខេត្តបន្ទាយមានជ័យ ពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាល​ពាសកាលត្រឹមត្រីមាសទី១ឆ្នាំ២០២៥

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានពន្លឿនដល់​ក្រុម​ការងារទាក់ទងនឹងអនាម័យសាធារណៈ​ ជាពិសេសបញ្ចប់​ការបន្ទោ​បង់ ពាស វាលពាសកាលត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ខាងមុខ ។ ផែនការ​នេះត្រូវបានលើកយកមកពិភាក្សា​ក្នុងសិក្ខា​សាលា​មួយកាលពីចុង​សប្ដាហ៍កន្លងទៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

លោក ជា យុទ្ធសារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយ​មានជ័យ​បាន​បញ្ជាក់ជូនសិក្ខាសាលាដែលមាន​សមាស​ភាព​ចម្រុះ​ពាក់ព័ន្ធចូលរួមអំពីផលវិបាកនៃបន្ទោបង់ពាសវាលពាសកាល ដែលប៉ះពាល់បរិស្ថានរស់នៅប្រចាំថ្ងៃតែបង្កនូវជំងឺ​ឆ្លងនានា។​លោកបន្តថាបច្ចុប្បន្ននៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទះចំនួន១២ ៦២០ខ្នងផ្ទះទៀតដែលមិនទាន់មានបង្គន់ប្រើប្រាស់​ល់ខ្លួន។ ក្នុងនោះ​ខ្នងផ្ទះចំណាកស្រុក និងប្រើប្រាស់បង្គន់រួមមាន ៧ ៨៤០ខ្នងផ្ទះ និងផ្ទះនៅបន្ទោបង់ពាសវាលពាសកាល ចំនួន៤ ៧៨០​ងផ្ទះ។ ពោលភូមិដែលមានអត្រាគ្របដណ្តប់ ទាបមិនទាន់ឆ្លើយតបនឹងការ​វាយតម្លៃបទដ្ឋានបច្ចេក​ទេសពី​ក្រសួងអភិវឌ្ឍន៍ជន​បទមាន ចំនួន​១១១ភូមិ ។

លោកបន្តថា ការងារពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បានទទួលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី និងកិច្ច​សហការ​ទ្រជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំតំបន់ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាល​ខេត្តគាំទ្រ ចំពោះស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវ និងកិច្ច​សហ​ប្រតិបត្តិការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាមួយបណ្តាមន្ទីរពាក់ព័ន្ធ – ស្ថាប័ននានាជុំវិញខេត្ត អង្គការ ដៃគូ ក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិក្នុង ក្នុងការជំរុញការផ្លាស់ប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាស ងាក​មកប្រើប្រាស់បង្គន់អនាម័យ។ឯកឧត្ដមបានជំរុញ​រដ្ឋបាលក្រុងស្រុក​ទាំងអស់ ត្រូវតែបន្តជំរុញឃុំ-សង្កាត់ បន្តសាងសង់បង្គន់អនាម័យបាន​ប្រើប្រាស់ គ្រប់គ្រួសារ​ដើម្បីឈានទៅ​សម្រេច​ជាខេត្តបញ្ចប់ការបន្ទោ​បង់ពាសវាលពាសកាល ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ តាមផែនកា​រគ្រោង​ទុក។
ដើម្បីសម្រេចបានតាមផែនការ ឯកឧត្តមអភិបាលខេត្តក៏បាន​ស្នើដល់​ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអង្គការ ដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងសាងសង់បង្គន់​អនាម័យនៅ​តាម​សហគមន៍នេះឱ្យបានគ្រប់ ភូមិ ឃុំ ស្រុកក្នុងខេត្ត ៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

ads banner