បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗនិងប្រគល់ភារកិច្ចដល់កងយោធពលខេមរភូមិន្ទ
កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង យោធភូមិភាគទី៤កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរំលឹកដល់កងកម្លាំង គឺត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។ត្រូវគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ ។ ត្រូវប្តេជ្ញាចិត្តថែរក្សានិងការពារឲ្យបានដាច់ខាត មិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងនៅលើទឹកដីកម្ពុជា ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ។ ត្រៀមកងកម្លាំង គ្រឿងបំពាក់គ្រប់គ្រាន់ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ចល័តអន្តរាគមន៍ទាន់ពេលវេលា តាមបទបញ្ជា។ ត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងការប្រើប្រាស់កម្លាំងសរុប ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាពនិង អប់រំពង្រឹងវិន័យ របស់កងទ័ព ស្របតាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់នៃកងយោធពលខេមរភូមិន្ទ និងទី៥ បន្តចូលរួមសហប្រតិបត្តិការ ក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព រួមចំណែកការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់សង្គមនៅទូទាំងខេត្តកំពង់ធំឱ្យបានល្អប្រសើរ៕
ដោយ៖ ប៊ុន រដ្ឋា