ឆ្នាំក្រោយ តម្លៃសំបុត្រយន្តហោះសកលនឹងឡើងថ្លៃកាន់តែខ្លាំង
បរទេស ៖ យោងតាមការព្យាកររបស់សម្ព័ន្ធធ្វើដំណើរសកលរបស់អាមេរិក ហៅកាត់ Amex GBT បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ សំបុត្រយន្តហោះនឹងមានតម្លៃកាន់តែថ្លៃឡើង ទោះបីជាកំណើនសេដ្ឋកិច្ចសកលមានកម្រិតមធ្យមក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Economic times។
ការឡើងថ្លៃនេះ បានឆ្លុះបញ្ចាំងពីការចំណាយខ្ពស់ និងការរំខានដល់ខ្សែច្រង្វាក់ផ្គត់ផ្គង់។ តម្លៃសំបុត្រយន្តហោះភាគច្រើននឹងកើនឡើង ប៉ុន្តែទំហំនៃកំណើនទំនងជាប្រែប្រួលខ្លាំងទៅតាមតំបន់។
អាមេរិកខាងជើង និងអឺរ៉ុប ត្រូវបានរំពឹងថា នឹងមើលឃើញការកើនឡើងតិចតួចប៉ុណ្ណោះប្រហែល ២% ខណៈអាស៊ី និងអូស្ដ្រាលី ក្នុងចំណោមតំបន់ចុងក្រោយដែលទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដរំពឹងថា នឹងមើលឃើញកំណើនជិត ១៤%។
ការឡើងថ្លៃសំបុត្រយន្តហោះនៅឆ្នាំ២០២៥ ទំនងជាច្រើនជាងការថយចុះមុនឆ្នាំ២០២៤ មានន័យថា តម្លៃសំបុត្រមួយចំនួនអាចត្រឡប់ទៅរកកម្រិតខ្ពស់ក្រោយជំងឺរាតត្បាត។ នេះបើតាមការគណនារបស់សារព័ត៌មាន Bloomberg News ដោយផ្អែកលើទិន្នន័យរបស់ Amex GBT៕
ប្រភព ៖ Economic times ប្រែសម្រួល ៖ ឈឹម ទីណា