ឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា ចូលរួមក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួម ក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-សាធារណរដ្ឋកូរ៉េ (CSP) ក្រោមមូលបទ “ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត” នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នៅក្នុងឱកាសនេះ ក្រៅពីសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលទើបតែត្រូចបានបង្កើត ឯកឧត្តមរដ្ឋលេខាធិការក៏បានចែក រំលែកទស្សនៈ អំពីវិធីដែលភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការឌីជីថលនិងបច្ចេកវិទ្យា ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពរបស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) ជាដើម ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner