មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ៖ សាររបស់ទណ្ឌិត សម រង្ស៊ី ដែលបានបង្ហាញនូវផ្កាចម្រុះពណ៌ គឺជាផែនការរៀបចំការធ្វើបដិវត្តពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងការធ្វើបដិវត្តន៍ពណ៌ដោយសារប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះសារមួយដែលធ្វើឱ្យប្រជាពលរដ្ធក៏ដូចជា អ្នកសារព័ត៌មានចាប់អារម្មណ៍ចំពោះសាររបស់សទណ្ឌិត សម រង្ស៊ី ដែលបានបង្ហាញនូវផ្កាចម្រុះពណ៌មួយ។ នេះគឺជាផែនការរៀបចំការធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ ទណ្ឌិតរូបនេះប្រហែលជាមានគំនិតកៀរគរ ប្រជាពលរដ្ឋទៀតហើយ បានជាធ្វើបែបនេះ។ កន្លងមកការធ្វើបដិវត្តន៍ការកៀរគររបស់ទណ្ឌិតនេះ តែងតែជួបរឿងបរាជ័យជារៀងរហូតមក។ ដោយសាររាជរដ្ឋាភិបាលមានការទប់ស្កាត់យ៉ាងតឹងរ៉ឹងបំផុត ទោះជាក្នុងរូបភាពក្លែងបន្លំយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរបានស្វែងរក និងទប់ស្កាត់បានទាន់ពេលវេលាជារៀងរហូតមក។

ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តថា និយមន័យពាក់ព័ន្ធជាមួយនឹងការធ្វើបដិវត្តន៍ពណ៌ បដិវត្តន៍ពណ៌គឺជាចលនានៃការផ្លាស់ប្តូរពីរបបមួយទៅរបបមួយតាមរយៈមហាជន ប្រមូលផ្តុំធ្វើបាតុកម្ម។ ការធ្វើបដិវត្តន៍ពណ៌នេះ មិនមែនជារឿងល្អទេ គឺជារឿងមួយដែលធ្វើឱ្យប្រជាពលរដ្ឋអាចជួបគ្រោះថ្នាក់រហូតអាចដល់បាត់បងជីវិត តាមរយៈការដឹកនាំរបស់មេដឹកនាំក្បត់ជាតិនោះ គឺអាចធ្វើឱ្យបងប្អូនបាត់បង់ឱកាស បាត់បង់សាច់សាលោហិត ក្រុមគ្រួសារ និងការងារ ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារដុនដាបថែមទៀតផង។ បងប្អូនបានឃើញទេ នៅឆ្នាំ១៩៩៧ មនុស្សជាង១០ នាក់ត្រូវបានស្លាប់ និង១០០នាក់ទៀតត្រូវបានរងរបួស។ តើទណ្ឌិត សម រង្ស៊ី បានចូលខ្លួនទទួលខុសត្រូវលើការបាត់បង់អាយុជីវិតរបស់សមាជិករបស់បងប្អូនដែលឬទេ? ហើយជាក់ស្តែងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៤ នៅផ្លូវវេងស្រេង ដែលធ្វើឱ្យស្លាប់មនុស្ស៤នាក់ និងរបួស៦០នាក់ តើ សម រង្ស៊ី ដែលជាទណ្ឌិតក្បត់ជាតិចូលមកដោះស្រាយ និងទទួលខុសត្រូវនូវការបាត់បង់អយុជីវិតរបស់បងប្អូនដែលឬទេ?ហើយថ្មីៗកន្លងមកទៀតនេះក៏មានការកៀរគរតទៅទៀតដែរ តែពុំបានសម្រេចតាមបំណងរបស់ទណ្ឌិត សម រង្ស៊ី។ ដូច្នេះសម្រាប់កម្ពុជានេះមិនមែនជាលើកទី១ទេ ព្រោះថាគេធ្លាប់បានដឹងឮរួចមកហើយនូវចេតនាបំផុសឱ្យមានការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដូចជាការប្រើប្រាស់ផ្កាឈូកដើម្បីធ្វើការបដិវត្តន៍ដោយមានការបង្កឱ្យហ្វូងបាតុករដែលត្រូវបានគេកៀរគរធ្វើការតវ៉ាកាន់ផ្កាឈូកជានិមិត្តសញ្ញាហើយក៏មានការធ្វើបដិវត្តន៍ផ្កាឈូករបស់អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល និងអ្នកនយោបាយប្រឆាំងនាពេលនោះត្រូវបានបរាជ័យដោយសារការទប់ស្កាត់យ៉ាងតឹងរ៉ឹងបំផុតរបស់រាជរដ្ឋាភិបាល គឺចាត់វិធានការតាមផ្លូវច្បាប់ បើបងប្អូនប្រជាពលរដ្ឋណាម្នាក់ហ៊ានតែចូលរួមនៅក្នុងបាតុកម្មរបស់ទណ្ឌិតក្បត់ជាតិនេះគឺច្បាប់នឹងចាត់វិធានការ ព្រោះបរិបទនាពេលបច្ចុប្បន្ននេះ មិនមែនជាបរិបទមួយត្រូវក្រោកឈរតវ៉ាតទៅទៀតនោះទេ គឺជាបរិបទមួយត្រូវចូលរួមជាមួយនឹងរាជរដ្ឋាភិបាលអភិវឌ្ឍន៍សង្គមជាតិយើងឱ្យដើរទាន់បច្ចេកវិទ្យាទំនើបដែលកំពុងតែមាននៅពេលបច្ចុប្បន្ននេះ។

ថ្មីៗកន្លងមកនេះ ក៏មានការកៀរគរឱ្យធ្វើដែរ ដូចជានៅថ្ងៃទី១៨ សីហាឆ្នាំ២០២៤កន្លងទៅនេះ ក៏មានការឱ្យបងប្អូនប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌ដែលដោយពួកគេធ្វើនៅឯក្រៅប្រទេសឯណ្ណោះទេ។ ក៏ប៉ុន្តែគេដាស់តឿន ក៏ដូចជាការផ្សព្វផ្សាយ និងតាមអេបតេលេក្រាម ដូច្នេះដែលឱ្យបងប្អូននៅក្នុងស្រុកនេះងើបឈរឡើងហើយកាលនោះក៏មានការផ្តល់ជាអាវ ពណ៌ផ្កាឈូកផងដែរ ដើម្បីឱ្យបងប្អូនចូលរួមការធ្វើបដិវត្តន៍ពណ៌ក្នុងការផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់នេះផងដែរ។ តែសួរថាជោគជ័យទេ មិនបានជោគជ័យទេ គឺបរាជ័យ។ តែឥលូវនេះមកដល់ពេលនេះគឺ ទណ្ឌិត សម រង្ស៊ី បានប្រើយុទ្ធសាស្រ្តកៀរគរដដែល ដូច្នេះអាចនិយាយបានថា នយោបាយរបស់ទណ្ឌិតសម រង្ស៊ី គឺជានយោបាយបំផ្លាញជាតិសាសន៍ឯង យកអាយុជីវិតជាតិសាសន៍ ជាដើមទុន។ ខុសពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ យកអាយុជីវិតរបស់ខ្លួនជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងផ្តល់នូវការអភិវឌ្ឍដល់ប្រទេសទាំងមូល។ អ៊ីចឹងខុសគ្នា បងប្អូនខុសគ្នាដាច់ស្រឡះតែម្តង។ ចេតនាសម រង្ស៊ី គឺស្រែកឃ្លាននូវអំណាចដូចជាការប្រកាសចូលស្រុកនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រកាសកៀរគរមុនតែសួរថាចូលស្រុកបានយូរអង្វែងទេ មិនបានយូរអង្វែងទេ ចូលបានតែមួយភ្លែតវារៀបព្រាត់ប្រាស់ទៅវិញ ដោយសារអីជាមនុស្សទឹកពេញកែវចេះតែឯងខ្លាំងតែឯង អ៊ីចឹងចូលមកធ្វើការងារជាមួយស្ថានប័នណាក៏មិនត្រូវ គឺខ្លួនចេះជាងគេ អ៊ីចឹងហើយ សុំឱ្យប្រជាពលរដ្ឋទាំងអស់ មេត្តាយល់ដឹងឱ្យបានច្បាស់ពីការធ្វើបដិវត្តន៍ពណ៌ មិនមែនឱ្យតែលឺគេហៅកៀរគរហើយទៅតាមគេនោះទេ។ សុំចៀសឱ្យឆ្ងាយពីការញុះញង់របស់ទណ្ឌិត សម រង្ស៊ី៕
ដោយ៖ពលជ័យ

ads banner