NASA និង SpaceX ចុះកុងត្រាតម្លៃជាង ២៥០លានដុល្លារ បញ្ជូនយានទៅភពសៅរ៍នៅឆ្នាំ ២០២៨

វ៉ាស៊ីនតោន ៖ អង្គការ NASA បានប្រកាសថ្មីៗនេះថា ខ្លួនបានចុះកិច្ចព្រមព្រៀងតម្លៃ ២៥៦.៦លានដុល្លារជាមួយក្រុមហ៊ុន SpaceX សម្រាប់សេវាកម្មបាញ់បង្ហោះយានអវកាស នៃបេសកកម្ម Dragonfly របស់ខ្លួន ដើម្បីទៅរុករកព្រះចន្ទ Titan របស់ភពសៅរ៍ (Saturn)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Fox business។

កាលពីខែឧសភា ទីភ្នាក់ងារអវកាសអាមេរិកនេះ បានបើកភ្លើងខៀវសម្រាប់បេសកកម្ម Dragonfly rotorcraft បន្ទាប់ពីបានពន្យារពេលដោយសារតែការរីករាលដាលនៃជំងឺ COVID-19 និងបញ្ហាថវិកា។

យានអវកាសដើរដោយថាមពលនុយក្លេអែរ និងដោយស្វ័យប្រវត្តិនេះ គ្រោងនឹងចាប់ផ្តើមការហោះហើរឆ្ពោះទៅកាន់ព្រះចន្ទដ៏ធំបំផុតរបស់ភពសៅរ៍ មានឈ្មោះថា Titan នៅចន្លោះថ្ងៃទី ៥ ដល់២៥ ខែកក្កដា ឆ្នាំ ២០២៨។

យានអវកាសនេះ នឹងត្រូវបាញ់បង្ហោះដោយប្រើរ៉ុក្កែត Falcon Heavy Rocket របស់ក្រុមហ៊ុន SpaceX នៅឯទីតាំងបាញ់បង្ហោះ Kennedy Space នៃរដ្ឋផ្លរីដា។

អង្គការ NASA បាននិយាយថា បេសកកម្ម Dragonfly នឹងរួមបញ្ចូលសម្ភារប្រមូលគំរូតាង និងឧបករណ៍កំណត់លក្ខណៈភូមិសាស្ត្រផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវថាតើមនុស្សយើងអាចរស់នៅទីនោះបានទេ។

យ៉ាងណា ទាំងអង្គការ NASA និង SpaceX មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយរបស់ FOX Business ទេ ដោយសារតែព័ត៌មាននេះមានភាពរសើប។

ស្ថិតនៅចម្ងាយប្រហែល ១.២០០លានគីឡូម៉ែត្រពីផែនដី Titan គឺជាព្រះចន្ទធំទីពីរនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ អ្វីដែលធ្វើឱ្យព្រះចន្ទ Titan មានលក្ខណៈពិសេសជាងគេ នោះគីមីសរីរាង្គរបស់វា។

បរិយាកាសសម្បូរដោយអាសូត និងមេតាន ធ្វើឱ្យវាក្លាយជាជម្រកសម្រាប់អ្នកវិទ្យាសាស្ត្រ ដែលស្វែងយល់ពីភាវមានជីវិតនៅទីនោះ៕

ប្រភព ៖ Fox business ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner